តុលាការគ្រួសារនៃប្រទេសជប៉ុន៖ ករណីសិក្សាអំពី យុត្តិធម៌អនីតិជន

តុលាការគ្រួសារនៃប្រទេសជប៉ុន៖ ករណីសិក្សាអំពី យុត្តិធម៌អនីតិជន

ដោយ Sala Traju Admin, 10-07-2019, 05:57 PM , ប្រភេទ : អត្ថបទថ្មី,អីុ ម៉ាណូកា

 ទំពំាងស្នងឬស្សី  គឺជាសុភាសិតបុរាណខ្មែរ បានបង្កើតឡើងទុកជាការដាស់តឿន អប់រំកូនចៅ ឱ្យដើរតាមគន្លងធម៌ល្អ មានសេចក្តីថ្លៃថ្នូរ និងចម្រើនរុងរឿងសម្រាប់សង្គមគ្រួសារ និងប្រទេសជាតិ។ ពាក្យថា ទំពាំងស្នងឫស្សី គឺ មានន័យប្រៀបប្រដូច ដែលចាស់ទុំដៅជាសំខាន់ ទៅលើយុវជន យុវតី កូនចៅជំនាន់ក្រោយថាជា​ ទំពាំង។ ចំណែក ឯ ឫស្សី វិញ គឺសំដៅមនុស្សចាស់ ឬជារៀមច្បង។ ប្រសិនជាយុវជនដើរខុសគន្លង ប្រព្រឹត្តអំពើល្មើសច្រើនប្រភេទ និងដើរបំណុលសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈរបស់សង្គម នោះសង្គមនឹងវឹកវរ។ ក្នុងពេលតំណាលគ្នានេះ សង្គមត្រូវបានរងឥទ្ធិពលពីបញ្ហារបស់អនីតិជន ដោយសារថាសកម្មភាពរបស់ក្រុមជនទំាងនោះ បានបង្កឱ្យមានកង្វល់សង្គមដែលបង្កឱ្យមានបញ្ហយ៉ាងខ្លាំងនៅក្នុងគ្រួសារ ឬបរិយាកាសនៅជុំវិញ។ ដូច្នោះហើយ វាចាំបាច់ក្នុងការដោះស្រាយឱ្យបានត្រឹមត្រូវនូវករណីស្មុគ្រស្មាញ និងភាពពិសេសរបស់ក្រុមអនីតិជនទំាំងនោះ ដើម្បីបង្វែរអនីតិជនដោយការធ្វើសមាហរណកម្មចូលក្នុងសង្គមវិញ។ ដើម្បីធ្វើការអប់រំ និងបណ្តុះបណ្តាលអនីតិជន ប្រទេសជប៉ុនបានសម្រេចចិត្តបង្កើតជាតុលាការគ្រួសារ ដើម្បីដោះស្រាយបញ្ហាផ្តាច់មុនចំពោះយុត្តិធម៌អនីតិជន។ជាលទ្ធផល តុលាការនេះបានដោះស្រាយបញ្ហារបស់កុមារទាំងនោះបានជោគជ័យ និងកាត់បន្ថយអត្រាប្រព្រឹត្តបទល្មើសចុះជាលំដាប់។  

៚ សូមទាញយកជា PDF នៅទីនេះ

៚ ស្វែងរកអត្ថបទផ្សាយដទៃទៀត ចុចនៅទីនេះ