អបអរសាទរ លោក សូ សក្ដា ដែលបានជាប់ជ័យលាភីអាហារូបករណ៍នៃរដ្ឋាភិបាលបារាំង

អបអរសាទរ លោក សូ សក្ដា ដែលបានជាប់ជ័យលាភីអាហារូបករណ៍នៃរដ្ឋាភិបាលបារាំង

ដោយ , 02-07-2020, 08:58 AM , ប្រភេទ : ព័ត៌មានថ្មី

 

សមាគមសាលាត្រាជូ សូមចូលរួមអបអរសាទរ ជូនចំពោះលោក សូ សក្ដា អតីតកម្មសិក្សាការីជំនាន់ទី៩ នៃសមាគមសាលាត្រាជូ និងជាសមាជិកទទួលបន្ទុកការងារសម្របសម្រួលការបោះពុម្ពផ្សាយ ក្នុងឱកាសដែលលោកជាប់ជ័យលាភីអាហារូបករណ៍នៃរដ្ឋាភិបាលបារាំង ដើម្បីបន្ដការសិក្សាថ្នាក់អនុបណ្ឌិតច្បាប់អន្ដរជាតិសាធារណៈ នៃសាកលវិទ្យាល័យប៉ារីសទី១ នៃប្រទេសបារាំង។