តួនាទីនៃតុលាការកម្ពុជា ក្នុងករណីបដិសេធ លើការទទួលស្គាល់ និងការអនុវត្តមជ្ឈត្តវិនិច្ឆ័យបរទេស

តួនាទីនៃតុលាការកម្ពុជា ក្នុងករណីបដិសេធ លើការទទួលស្គាល់ និងការអនុវត្តមជ្ឈត្តវិនិច្ឆ័យបរទេស

ដោយ Sala Traju Admin, 02-07-2020, 06:05 PM , ប្រភេទ : អត្ថបទថ្មី

ការពិតទៅ មជ្ឈត្តការបានត្រឹមតែជាខួរក្បាលដែលជ្រើសរើសដោយភាគីសម្រាប់សម្រេចសេចក្តី ចំណែកឯអវៈយវៈ ដែលមានអំណាចអនុវត្តសេចក្តីសម្រេចនោះគឺជាតុលាការកម្ពុជាទៅវិញទេ។ ក្នុងន័យនេះ មជ្ឈត្តការតែងត្រូវការតុលាការនៃរដ្ឋនីមួយៗ ដែលជាស្ថាប័នមានយុត្តាធិការតែមួយគត់ក្នុងការអនុវត្តមជ្ឈត្តវិនិច្ឆ័យ។

តុលាការ ជាពិសេសសាលាឧទ្ធរណ៍ មានតួនាទីសំខាន់ណាស់ក្នុងការអនុវត្ត និងត្រួតពិនិត្យដំណើរការនៃមជ្ឈត្តការក្នុងព្រះរាជាណាចក្រកម្ពុជា។ ការស្វែងយល់បន្ថែមពីមជ្ឈត្តការពាណិជ្ជកម្ម គឺជាពុទ្ធិថ្មីដ៏ល្អ ដែលយើងគួរបើកចិត្តទទួលយកវា ដោយនេះមិនមែនមានន័យថា ប្រព័ន្ធតុលាការមិនមែនជាការដោះស្រាយជម្លោះដ៏ល្អនោះទេ តែវាជាការសម្រួលដល់ការងារតុលាការស្របទៅនឹងឆន្ទៈរបស់ភាគីក្នុងការជ្រើសរើសរបបគតិយុត្តមួយដែលភាគីចង់បាន។

ទាញយកជា PDF ចុចនៅទីនេះ