ជំនួបសម្ដែងការគួរសមរវាង ឯកឧត្ដមរដ្ឋមន្រ្ដី ក្រសួងយុត្ដិធម៌ និងប្រតិភូតំណាងសមាគមសាលាត្រាជូ

ជំនួបសម្ដែងការគួរសមរវាង ឯកឧត្ដមរដ្ឋមន្រ្ដី ក្រសួងយុត្ដិធម៌ និងប្រតិភូតំណាងសមាគមសាលាត្រាជូ

ដោយ , 13-07-2020, 04:09 PM , ប្រភេទ : ព័ត៌មានថ្មី

 

ជំនួបសម្ដែងការគួរសមរវាង ឯកឧត្ដមរដ្ឋមន្រ្ដី ក្រសួងយុត្ដិធម៌ និងប្រតិភូតំណាងសមាគមសាលាត្រាជូ
——————————

សមាគមសាលាត្រាជូ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្ដមរដ្ឋមន្រ្ដី ក្រសួងយុត្ដិធម៌ ដែលបានអនុញ្ញាតអោយសមាជិក សមាជិកាប្រតិភូតំណាងសមាគមសាលាត្រាជូ បានចូលជួបពិភាក្សា និងសម្ដែងការគួរសមនៅទីស្ដីការក្រសួង កាលពីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០កន្លងទៅនេះ។  បន្ទាប់ពីបានស្តាប់របាយការណ៍លើកឡើងដោយ ឯកឧត្តមទី ហ្សានិតរួចមក ឯកឧត្ដមរដ្ឋមន្រ្ដី បានកត់សម្គាល់ និងគាំទ្រយ៉ាងពេញទំហឹងចំពោះសមិទ្ធផលនានា ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកាសមាគម ក្នុងបុព្វហេតុជំរុញ និងលើកកម្ពស់នីតិរដ្ឋនៅប្រទេសកម្ពុជា។  

បន្ថែមពីលើនេះ ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្តាំផ្ញើរ ក៏ដូចជាផ្តល់អនុសាសន៍ណែនាំដ៏មានតម្លៃ  ជូនចំពោះសមាគម ក្នុងការបន្តផ្សព្វផ្សាយ និងជំរុញការស្រាវជ្រាវច្បាប់តាមលក្ខណៈវិទ្យាសាស្ត្រអោយមានវិសាលភាពកាន់តែទូលំទូលាយ  ដើម្បីទុកជាប្រយោជន៍ដល់និស្សិត អ្នកស្រាវជ្រាវ អ្នកប្រកបវិជ្ជាជីវៈច្បាប់ និងសាធារណជនផងដែរ។