កិច្ចប្រជុំ «ការតាមដានវឌ្ឍនភាពកិច្ចការងារស្រាវជ្រាវរបស់កម្មសិក្សាការីជំនាន់ទី១៦»

កិច្ចប្រជុំ «ការតាមដានវឌ្ឍនភាពកិច្ចការងារស្រាវជ្រាវរបស់កម្មសិក្សាការីជំនាន់ទី១៦»

ដោយ , 29-09-2020, 08:53 AM , ប្រភេទ : ព័ត៌មានថ្មី


 

សមាគមសាលាត្រាជូ បានរៀបចំកិច្ចប្រជុំស្ដីពី«ការតាមដានវឌ្ឍនភាពកិច្ចការងារស្រាវជ្រាវរបស់កម្មសិក្សាការីជំនាន់ទី១៦» ដោយលោកផល ពិសាល អនុប្រធានសមាគមសាលាត្រាជូ និងជាប្រធានការិយាល័យសិក្សាធិការ និងស្នាដៃ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅស្នាក់ការរបស់សមាគមសាលាត្រាជូ (អគារPPIU ជាន់ទី១១) ។

កម្មវិធីកម្មសិក្សាសាលាត្រាជូ ត្រូវបានបង្កើតក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងផ្ដល់ឱកាសដល់និស្សិតច្បាប់នៅកម្ពុជាឱ្យទទួលបានចំនេះដឹងខាងផ្នែកទ្រឹស្តី និងអនុវត្តដោយផ្ទាល់ តាមរយៈការបណ្ដុះបណ្ដាលពហុមុខវិជ្ជារួមបញ្ជូលទាំងជំនាញរឹង និងទន់ (Intensive Training) ជាមួយអ្នកជំនាញការច្បាប់ដែលមានបទពិសោធន៍ទាំងផ្នែកស្រាវជ្រាវ និងអនុវត្ដ សំដៅបញ្ចូលនិស្សិតកម្មសិក្សាការីទៅក្នុងទីផ្សារការងារប្រកបដោយគុណភាព និងសីលធម៌។

👉 Channel Telegram ផ្លូវការរបស់សមាគមសាលាត្រាជូ សូមចុចនៅទីនេះ