កិច្ចប្រជុំស្ដីពី«ការតាមដានវឌ្ឍនភាពការងារ និងទិសដៅការងារបន្ដ» របស់គម្រោង Traju Law

កិច្ចប្រជុំស្ដីពី«ការតាមដានវឌ្ឍនភាពការងារ និងទិសដៅការងារបន្ដ» របស់គម្រោង Traju Law

ដោយ , 30-09-2020, 08:47 AM , ប្រភេទ : ព័ត៌មានថ្មី

style="text-align:center">

សមាគមសាលាត្រាជូ បានរៀបចំកិច្ចប្រជុំស្ដីពី«ការតាមដានវឌ្ឍនភាពការងារ និងទិសដៅការងារបន្ដ» របស់គម្រោង Traju Law កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅស្នាក់ការសមាគមសាលាត្រាជូ (អគារPPIU ជាន់ទី១១) ដែលដឹកនាំការប្រជុំដោយលោក ផល  ពិសាល អនុប្រធានសមាគមសាលាត្រាជូ ព្រមជាមួយសមាជិក សមាជិកា នៃក្រុមការងារស្នូលគម្រោងTraju Law។

គម្រោង Traju Law ជាគម្រោងថ្មីនៅលើទូរស័ព្ទដៃនឹងជួយសម្រួលក្នុងការស្វែងរកនិយមន័យនៃពាក្យបច្ចេកទេសច្បាប់ និងពាក្យគន្លឹះដែលមាននៅក្នុងមាត្រានៃបទដ្ឋានគតិយុត្តសំខាន់ៗមួយចំនួន បានយ៉ាងឆាប់រហ័ស និងគួរអោយទុកចិត្តបាន។ កម្មវិធី Traju Law ត្រូវបានបង្កើតឡើងជាពិសេស ដើម្បីជាប្រយោជន៍សម្រាប់អ្នកប្រកបវិជ្ជាជីវៈច្បាប់ សិស្ស និស្សិត អ្នកស្រាវជ្រាវច្បាប់ និងអ្នកដែលកំពុងស្វែងរកពាក្យច្បាប់ ក៏ដូចជាអត្ថបទច្បាប់សំខាន់ៗ និងថ្មីៗនៅកម្ពុជា។

👉 Channel Telegram ផ្លូវការរបស់សមាគមសាលាត្រាជូ សូមចុចនៅទីនេះ