សូមចូលរួមអបអរសាទរ កញ្ញា សេង ឆាយគីម អ្នកស្រាវជ្រាវជាន់ខ្ពស់ នៃសមាគមសាលាត្រាជូ

សូមចូលរួមអបអរសាទរ កញ្ញា សេង ឆាយគីម អ្នកស្រាវជ្រាវជាន់ខ្ពស់ នៃសមាគមសាលាត្រាជូ

ដោយ , 10-10-2020, 05:22 PM , ប្រភេទ : ព័ត៌មានថ្មី

សមាគមសាលាត្រាជូ សូមចូលរួមអបអរសាទរ កញ្ញា សេង ឆាយគីម អ្នកស្រាវជ្រាវជាន់ខ្ពស់ នៃសមាគមសាលាត្រាជូ។
_____________
កញ្ញា សេង ឆាយគីម ទទួលបានបរិញ្ញាបត្រផ្នែកច្បាប់នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង និងបរិញ្ញាបត្រភាសាអង់គ្លេសសម្រាប់ការទំនាក់ទំនងនៅវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ មុនពេលបន្ដការសិក្សាថ្នាក់អនុបណ្ឌិត កញ្ញា សេង ឆាយគីម បានចូលរៀនវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈក្រឡាបញ្ជីនៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ហើយបម្រើការជាក្រលាបញ្ជីនៅសាលាឧទ្ធរណ៍ភ្នំពេញចាប់ពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០១៧។ ក្រោយមកកញ្ញា សេង ឆាយគីម ទទួលបានអាហារូបករណ៍ទៅសិក្សាថ្នាក់អនុបណ្ឌិតផ្នែកច្បាប់ប្រៀបធៀបនៅប្រទេសជប៉ុន។ បច្ចប្បន្ន សេង ឆាយគីម គឺជាសមាជិកមេធាវី នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ហើយកញ្ញាក៏ជាគ្រូបង្រៀនផ្នែកនីតិអន្ដរជាតិឯកជននៅសាកលវិទ្យាល័យជាតិគ្រប់គ្រងផងដែរ។

👉តំណក្នុង Facebook Page សូមចុចនៅទីនេះ

👉 Channel Telegram ផ្លូវការរបស់សមាគមសាលាត្រាជូ សូមចុចនៅទីនេះ