អត្ថបទស្រាវជ្រាវជ័យលាភី«ពន្ធលើប្រាក់ចំណូល (Tax On Income)» កម្មសិក្សាការីជំនាន់ទី១៦

អត្ថបទស្រាវជ្រាវជ័យលាភី«ពន្ធលើប្រាក់ចំណូល (Tax On Income)» កម្មសិក្សាការីជំនាន់ទី១៦

ដោយ , 03-12-2020, 05:16 PM , ប្រភេទ : អត្ថបទថ្មី

សមាគមសាលាត្រាជូ សូមនាំមកជូនអត្ថបទស្រាវជ្រាវ «ពន្ធលើប្រាក់ចំណូល (Tax On Income) » ដោយលោក គុណ កុទី ជ័យលាភីអត្ថបទស្រាវជ្រាវបញ្ចប់កម្មសិក្សាការីជំនាន់ទី១៦

__________________________
អត្ថន័យសង្ខេប

ពន្ធលើប្រាក់ចំណូល គឺជាបំណុលរបស់បុគ្គលនិវាសជនចំពោះប្រាក់ចំណូលប្រភពកម្ពុជា និងប្រាក់ចំណូលប្រភពបរទេស និងរបស់អនិវាសជនចំពោះប្រាក់ចំណូលប្រភពកម្ពុជា (តែក្នុងអត្ថបទនេះផ្ដោតទៅលើប្រាក់ចំណូលប្រភពកម្ពុជា)។ ក្នុងអត្ថបទនេះផងដែរ យើងនឹងបង្ហាញអំពីការកំណត់អ្នកជាប់ពន្ធ ការចុះបញ្ជីពន្ធដារ ព្រមទាំងវិធីសាស្រ្តគណនា ពន្ធលើប្រាក់ចំណូល ដែលក្នុងបរិបទនេះពន្ធលើប្រាក់ចំណូលផ្តោតលើការកំណត់ពន្ធលើប្រាក់ចំណូលរបស់សហគ្រាស ឬនីតិបុគ្គល។ការស្រាវជ្រាវក្នុងអត្ថបទនេះមានគោលបំណងបង្ហាញពីនីតិវិធីក្នុងការអនុវត្ត និងបច្ចុប្បន្នភាពថ្មីៗពាក់ព័ន្ធនឹងបទប្បញ្ញត្តិស្តីពីពន្ធលើប្រាក់ចំណូល ដើម្បីធ្វើយ៉ាងណាឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់អ្នកស្រាវជ្រាវ និស្សិត និងសាធារណជន។

👉 ទាញយកអត្ថបទស្រាវជ្រាវជាំ PDF សូមចុចនៅទីនេះ
👉 ស្វែងរកអត្ថបទផ្សាយផ្សេងទៀត សូមចុចនៅទីនេះ

👉 Channel Telegram ផ្លូវការរបស់សមាគមសាលាត្រាជូ  សូមចុចនៅទីនេះ