កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នេះ សមាគមសាលាត្រាជូ ដឹកនាំដោយឯកឧត្ដម ទី ហ្សានិត ព្រមទាំងសហការី បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនមេធាវី វិនយ ដែលដឹកនាំដោយលោកមេធាវី ប៉ាក ចន្ទលីណូ ព្រមទាំងសហការី លើក្របខ័ណ្ឌស្ដីពី«កិច្ចសហការបណ្ដុះបណ្ដាលរួមគ្នា ក្នុងការជំរុញ និងលើកកម្ពស់សមត្ថភាពស្រាវជ្រាវនិស្សិតកម្មសិក្សានៃសមាគមសាលាត្រាជូ» នៅទីស្នាក់ការក្រុមហ៊ុនមេធាវី វិនយ។
អនុស្សរណៈយោគយល់គ្នានេះ មានគោលបំណង ដូចខាងក្រោម
ទី១៖ លើកកម្ពស់សមត្ថភាពនិស្សិតកម្មសិក្សាការីនៃសមាគមសាលាត្រាជូ ឱ្យទទួលបានចំណេះដឹងខាងផ្នែកទ្រឹស្តីបន្ថែម និងផ្នែកអនុវត្តដោយផ្ទាល់ តាមរយៈការបណ្ដុះបណ្ដាលពហុមុខវិជ្ជា ជាមួយអ្នកជំនាញការច្បាប់ដែលមានបទពិសោធន៍ទាំងផ្នែកស្រាវជ្រាវ និងអនុវត្ដ
ទី២ ៖ ចូលរួមជំរុញកាលានុវត្តភាពថ្មីៗបន្ថែមទៀតជូនដល់និស្សិតច្បាប់នៅកម្ពុជា តាមរយៈការផ្ដល់ឱកាសចុះហាត់ការ និងអនុវត្តដោយផ្ទាល់ ក្នុងគោលបំណងបញ្ចូលនិស្សិតកម្មសិក្សាការីទៅក្នុងទីផ្សារការងារប្រកបដោយគុណភាព និងសីលធម៌។
👉 សម្រាប់ព័ត៌មានបន្ថែមស្ដីពីកម្មវិធីកម្មសិក្សាសាលាត្រាជូ សូមចុចនៅទីនេះ
👉 Channel Telegram ផ្លូវការរបស់សមាគមសាលាត្រាជូ សូមចុចនៅទីនេះ