វគ្គបណ្ដុះបណ្ដាលមូលដ្ឋាន និងឯកទេស ជូនកម្មសិក្សាការីជំនាន់ទី១៧ សប្ដាហ៍ទី៣ និងសប្ដាហ៍ទី៤

វគ្គបណ្ដុះបណ្ដាលមូលដ្ឋាន និងឯកទេស ជូនកម្មសិក្សាការីជំនាន់ទី១៧ សប្ដាហ៍ទី៣ និងសប្ដាហ៍ទី៤

ដោយ , 25-12-2020, 10:36 AM , ប្រភេទ : ព័ត៌មានថ្មី

សមាគមសាលាត្រាជូ បានបន្ដរៀបចំវគ្គបណ្ដុះបណ្ដាល តាមរយៈប្រព័ន្ធអនឡាញ ក្នុងសប្តាហ៍ទី៣ (ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០) និងសប្ដាហ៍ទី៤ (ចាប់ពីថ្ងៃទី១៤  ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០) នៃវគ្គបណ្តុះបណ្តាលមូលដ្ឋាន និងវគ្គបណ្ដុះបណ្ដាលឯកទេសជូនកម្មសិក្សាការីជំនាន់ ១៧ មានដូចខាងក្រោម៖

ទី១). វិធីសាស្រ្ដគតិយុត្ដ ដោយលោក ផល ពិសាល អនុប្រធានសមាគមសាលាត្រាជូ

ទី២). វិធីសាស្រ្ដស្រាវជ្រាវ ដោយលោក ទេព វិភូ អ្នកស្រាវជ្រាវជាន់ខ្ពស់របស់សមាគមសាលាត្រាជូ


ទី៣). ការតាក់តែងអត្ថបទស្រាវជ្រាវ ដោយលោក យូ សុបិន្ដ អនុប្រធានការិយាល័យរដ្ឋបាល និងធនធានមនុស្ស


ទី៤). ការតាក់តែងបច្ចុប្បន្នភាពគតិយុត្ដ ដោយលោក ហួយ សុវណ្ណថា អនុប្រធានគម្រោងបច្ចុប្បន្នភាពគតិយុត្ដ

 

ទី៥). របៀបចងក្រងវាក្យស័ព្ទច្បាប់អេឡិចត្រូនិក ដោយលោក ខៀវ ដារ៉ា ប្រធានគម្រោងវាក្យស័ព្ទច្បាប់អេឡិចត្រូនិក

 

និងទី៦) បទបង្ហាញស្ដីពី «ច្បាប់គោលទាំងបីក្នុងវិស័យតុលាការកម្ពុជា» ដោយលោកម៉ៅ សិលា អ្នកស្រាវជ្រាវជាន់ខ្ពស់របស់សមាគមសាលាត្រាជូ និងជាសមាជិកគណៈកម្មការប្រតិបត្ដិសមាគមសាលាត្រាជូ

 

--------------
កម្មវិធីកម្មសិក្សានេះ មានគោលបំណងលើកកម្ពស់សមត្ថភាព និងផ្ដល់ឱកាសបន្ថែមទៀតដល់និស្សិតច្បាប់នៅកម្ពុជាឱ្យទទួលបានចំនេះដឹងខាងផ្នែកទ្រឹស្តីបន្ថែម និងចំនេះធ្វើខាងផ្នែកអនុវត្តដោយផ្ទាល់ តាមរយៈការបណ្ដុះបណ្ដាលពហុមុខវិជ្ជារួមបញ្ជូលទាំងជំនាញរឹង និងទន់ ។

👉 Channel Telegram ផ្លូវការរបស់សមាគមសាលាត្រាជូ សូមចុចនៅទីនេះ