វគ្គទី១៖ សិទ្ធិសេរីភាពក្នុងការសម្តែងមតិ

វគ្គទី១៖ សិទ្ធិសេរីភាពក្នុងការសម្តែងមតិ

ដោយ Sala Traju Admin, 19-01-2021, 07:20 PM , ប្រភេទ : ពីនេះ ពីនោះ ពីច្បាប់

សមាគមសាលាត្រាជូតាមរយៈគម្រោង «ពីនេះ ពីនោះ ពីច្បាប់» មានកិត្តិយសសហការជាមួយ សារព័ត៌មានថ្មីៗ ក្នុងការផលិតវីដេអូអប់រំច្បាប់ខ្លីៗ ដោយប្រើប្រាស់ពាក្យពេចន៍សាមញ្ញ និងងាយយល់ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងច្បាប់អោយបានទូលំទូលាយទៅកាន់សាធារណជន។ 

ក្នុងក្របខ័ណ្ឌនេះ ក្រុមការងារ សូមនាំមកជូននូវ ប្រធានបទស្ដីពី «សិទ្ធិសេរីភាពក្នុងការសម្តែងមតិ» ដែលវគ្គទី១នេះ មានខ្លឹមសារដូចខាងក្រោម៖
« សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិត្រូវបានកំណត់ថា​ ជាសិទ្ធិសេរីភាពមួយរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលសិទ្ធិនេះត្រូវបានការពារតាមរយៈរដ្ឋធម្មនុញ្ញ និងបទដ្ឋានច្បាប់អន្តរជាតិ ។ បើទោះបីជាសិទ្ធិនេះត្រូវបានចាត់ទុកថាជាសិទ្ធិសេរីភាពមូលដ្ឋានមិនអាចកាត់ផ្តាច់ពីពលរដ្ឋ និងត្រូវបានទទួលនូវការការពារពីច្បាប់កំពូលរបស់ជាតិ និងអន្តរជាតិក៏ដោយ ក៏ពលរដ្ឋមិនត្រូវយល់ច្រលំថាសិទ្ធសេរីភាពនៃការ បញ្ចេញមតិ នៅទីនេះ គឺជាសេរីភាពនៃការបញ្ចេញមតិដោយអាណាធិបតេយ្យ ។ ហើយពលរដ្ឋមិនត្រូវយល់ច្រលំ ថាសេរីភាពបញ្ចេញមតិ គឺជាអាវក្រោះការពារខ្លួនពីការសំដែងមតិដែលហួសព្រំដែនកំណត់នោះដែរ»

👉តំណក្នុងyoutube៖ https://youtu.be/CcqaVQC1R20

👉អត្ថបទពាក់ព័ន្ធ៖ https://thmeythmey.com/m/?page=detail&id=97869