ការសម្ភាសន៍ជ្រើសរើសបេក្ខភាពឆ្នើម នៃកម្មសិក្សាការីជំនាន់ទី១៧ ដើម្បីបញ្ជូនទៅបន្ដចុះហាត់ការ នៅក្រុមហ៊ុនមេធាវី វិនយ

ការសម្ភាសន៍ជ្រើសរើសបេក្ខភាពឆ្នើម នៃកម្មសិក្សាការីជំនាន់ទី១៧ ដើម្បីបញ្ជូនទៅបន្ដចុះហាត់ការ នៅក្រុមហ៊ុនមេធាវី វិនយ

ដោយ , 09-02-2021, 11:15 AM , ប្រភេទ : ព័ត៌មានថ្មី

កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ លោក ផល ពិសាល អនុប្រធានសមាគម  រួមជាមួយសមាជិក សមាជិកា ក្រុមការងារបណ្ដុះបណ្ដាលនៃកម្មវិធីកម្មសិក្សា  សាលាត្រាជូ បានរៀបចំកិច្ចសម្ភាសន៍ជ្រើសរើសបេក្ខភាពឆ្នើម នៃកម្មសិក្សាការីជំនាន់ទី១៧ ដើម្បីបញ្ជូនទៅបន្ដចុះហាត់ការ នៅក្រុមហ៊ុនមេធាវី វិនយ។ 

សូមគួរបញ្ជាក់ផងដែរថា អនុស្សរណៈយោគយល់គ្នារវាង សមាគម សាលាត្រាជូ   និងក្រុមហ៊ុនវិនយ ត្រូវបានរៀបចំឡើងគោលបំណង ៖

ទី១៖  លើកកម្ពស់សមត្ថភាពនិស្សិតកម្មសិក្សាការីនៃសមាគមសាលាត្រាជូ ឱ្យទទួលបានចំណេះដឹងខាងផ្នែកទ្រឹស្តីបន្ថែម និងផ្នែកអនុវត្តដោយផ្ទាល់ តាមរយៈការបណ្ដុះបណ្ដាលពហុមុខវិជ្ជា ជាមួយអ្នកជំនាញការច្បាប់ដែលមានបទពិសោធន៍ទាំងផ្នែកស្រាវជ្រាវ និងអនុវត្ដ។

ទី២  ៖ចូលរួមជំរុញកាលានុវត្តភាពថ្មីៗបន្ថែមទៀតជូនដល់និស្សិតច្បាប់នៅកម្ពុជា តាមរយៈការផ្ដល់ឱកាសចុះហាត់ការ និងអនុវត្តដោយផ្ទាល់ ក្នុងគោលបំណងបញ្ចូលនិស្សិតកម្មសិក្សាការីទៅក្នុងទីផ្សារការងារប្រកបដោយគុណភាព និងសីលធម៌។

👉 Channel Telegram ផ្លូវការរបស់សមាគមសាលាត្រាជូ សូមចុចនៅទីនេះ