សមាគមសាលាត្រាជូ សូមចូលរួមអបអរសាទរជូនចំពោះ លោក រស់ សយម្ភូ អ្នកស្រាវជ្រាវដំបូងសាលាត្រាជូ

សមាគមសាលាត្រាជូ សូមចូលរួមអបអរសាទរជូនចំពោះ លោក រស់ សយម្ភូ អ្នកស្រាវជ្រាវដំបូងសាលាត្រាជូ

ដោយ ប៉ូ គឹមសាន់, 30-03-2021, 04:43 PM , ប្រភេទ : ព័ត៌មានថ្មី

លោក រស់ សយម្ភូ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រច្បាប់ជាភាសាអង់គ្លេស ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច និង បរិញ្ញាបត្រ សិក្សាអន្តរជាតិ (ទំនាក់ទំនងអន្តរជាតិ) ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោក ក៏បានបញ្ចប់នូវថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិសាស្រ្ត (ជំនាញនីតិអន្តរជាតិ) ពី សាកលវិទ្យាល័យ Sussex ប្រទេស អង់គ្លេស ក្នុងខែកញ្ញា ឆ្នាំ ២០២០ (សារណាបញ្ចប់របស់លោកគឺស្រាវជ្រាវអំពី «ការងើបឡើងរបស់ប្រទេសចិន និងការអនុវត្តច្បាប់សមុទ្រអន្តរជាតិ សម្រាប់សមុទ្រចិនខាងត្បូង: ពិនិត្យឡើងវិញ») បច្ចុប្បន្ន លោកក៏បាន និងកំពុងបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក សន្តិសុខ, វិវាទ, និង ការអភិវឌ្ឍន៍អន្តរជាតិ ពី សាកលវិទ្យាល័យ Leicester ប្រទេស អង់គ្លេស ផងដែរ។

លោក ក៏ធ្លាប់បានចូលរួម ប្រកួតប្រជែងសាវនាការប្រឌិត ច្បាប់មនុស្សធម៌អន្តរជាតិ ថ្នាក់ជាតិ តំណាងអោយសាកលវិទ្យាល័យ ហើយក៏ធ្លាប់បានជ្រើសរើសជា គណៈប្រតិភូគំរូមួយ ក្នុងអង្គប្រជុំគំរូអង្គការសហប្រជាជាតិទីក្រុងភ្នំពេញ នៅឆ្នាំ ២០១៨។

👉 ព័ត៌មានបន្ថែមអំពីអ្នកស្រាវជ្រាវរបស់សមាគម តំណ៖ https://drive.google.com/.../14U7qTYJ1LBIogs6Efo.../view

👉 Channel Telegram ផ្លូវការរបស់សមាគមសាលាត្រាជូ តណ៖ https://t.me/salatraju