សមាគមសាលាត្រាជូ សូមចូលរួមអបអរសាទរជូនចំពោះ កញ្ញា អ៊ឹម ច័ន្ទបូរមី អ្នកស្រាវជ្រាវជាន់ដំបូងសាលាត្រាជូ

សមាគមសាលាត្រាជូ សូមចូលរួមអបអរសាទរជូនចំពោះ កញ្ញា អ៊ឹម ច័ន្ទបូរមី អ្នកស្រាវជ្រាវជាន់ដំបូងសាលាត្រាជូ

ដោយ , 26-08-2021, 10:57 AM , ប្រភេទ : ព័ត៌មានថ្មី

សមាគមសាលាត្រាជូ សូមចូលរួមអបអរសាទរជូនចំពោះ កញ្ញា អ៊ឹម ច័ន្ទបូរមី អ្នកស្រាវជ្រាវជាន់ដំបូងសាលាត្រាជូ។
____
កញ្ញា អ៊ឹម ច័ន្ទបូរមី បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកច្បាប់ពាណិជ្ជកម្មនៅសាកលវិទ្យាល័យMelbourne ប្រទេសអូស្រ្តាលី នៅខែមេសា ឆ្នាំ២០១៨ បន្ទាប់ពីទទួលបានបរិញ្ញាបត្រច្បាប់ជាភាសាអង់គ្លេសពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងបរិញ្ញាបត្រអក្សរសាស្រ្តអង់គ្លេសពីសាកលវិទ្យាល័យពុទ្ធិសាស្ត្រតាមរយៈអាហារូបករណ៍ពេញលេញ នៅឆ្នាំ២០១៦។ កាលពីឆ្នាំ២០១៥ កញ្ញា បានតំណាងសាកលវិទ្យាល័យ ចូលរួមការប្រកួតអន្តរជាតិមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (Willem C. VIS (East) International Commercial Arbitration Moot) លើកទី១២។ នៅឆ្នាំ២០១៦ កញ្ញា បានទទួលជ័យលាភីចូលរួមដំណើរទស្សនកិច្ចសិក្សាទៅកាន់សហរដ្ឋអាមេរិកតាមរយៈកម្មវិធី YSEALI និងទទួលបានការតែងតាំងជាពលរដ្ឋកិត្តិយសនៃទីក្រុងPensacola រដ្ឋFlorida សហរដ្ឋអាមេរិក។ កញ្ញា ក៏ធ្លាប់បម្រើការងារនៅការិយាល័យមេធាវី ប៊ុន និងសហការី។ បច្ចុប្បន្ន កញ្ញា កំពុងបម្រើការងារនៅក្រសួងពាណិជ្ជកម្ម។

Ms. IM Chanbormey attained her Master of Commercial Law from the University of Melbourne in Australia in April 2018 after her graduation from the English Language Based Bachelor of Law Program of the Royal University of Law and Economics (“RULE”) and the University of Puthisastra through a full scholarship in 2016. She represented RULE to participate in the 12th Willem C. VIS (East) International Commercial Arbitration Moot in 2015. Through the workshop “YSEALI Generation: Oceans” co-organized by YSEALI and Cultural Vistas in 2016, she was also awarded a study visit to the United States and was appointed an honorary citizen of Pensacola City of Florida in the United States. She has ever been admitted to a law firm, Bun and Associates, in Phnom Penh. Currently, she is serving at the Ministry of Commerce.
 

👉 ពត៌មានបន្ថែមអំពីអ្នកស្រាវជ្រាវរបស់សមាគម សូមចុចនៅទីនេះ

👉 Channel Telegram ផ្លូវការរបស់សមាគមសាលាត្រាជូ សូមចុចនៅទីនេះ