សូមអបអរសារទរការការពារបញ្ចប់កម្មវិធីកម្មសិក្សារបស់សមាគមសាលាត្រាជូ ជំនាន់ទី១៧

សូមអបអរសារទរការការពារបញ្ចប់កម្មវិធីកម្មសិក្សារបស់សមាគមសាលាត្រាជូ ជំនាន់ទី១៧

ដោយ , 31-08-2021, 11:12 AM , ប្រភេទ : ព័ត៌មានថ្មី

បន្ទាប់ពីបានឆ្លងកាត់ការបណ្តុះបណ្តាល និងតាមដានអស់រយៈពេល ៣ ខែរួចមក កម្មសិក្សាការីជំនាន់ទី១៧ ទាំងអស់ បានបញ្ចប់កិច្ចការងារស្រាវជ្រាវជ្រាវ និងបានការការពារស្នាដៃរបស់ខ្លួន តាមរយៈប្រព័ន្ធវីដេអូអនឡាញ (Zoom meeting)  កាលពីថ្ងៃទី២៤ និង២៥ ខែមេសា ឆ្នាំ២០២១ ជាមួយគណៈកម្មការវាយតម្លៃ ព្រមទាំងសាស្រ្ដាចារ្យណែនាំផងដែរ ។

និស្សិតកម្មសិក្សាការីទាំងអស់ បានទទួលការបណ្ដុះបណ្ដាល និងការណែនាំជាច្រើន ដូចជាបទបង្ហាញ សំណេរច្បាប់ វិធីសាស្ត្រគតិយុត្ត វិធីសាស្ត្រស្រាវជ្រាវ របៀបតាក់តែងអត្ថបទ និងការងារគម្រោងជាច្រើនដូចជា ព្រឹត្តិបត្រគតិយុត្តប្រចាំសប្តាហ៍ វាក្យស័ព្ទច្បាប់ កិច្ចសន្ទនាច្បាប់ ព្រមទាំងការងាររដ្ឋបាលផងដែរ។

សមាគមសាលាត្រាជូ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គណៈកម្មការវាយតម្លៃ ព្រមទាំងសមាជិក សមាជិកា សាស្រ្ដាចារ្យណែនាំកិច្ចការងារស្រាវជ្រាវ ដែលបានលះបង់ពេលវេលាដ៏មានតម្លៃ ក្នុងការផ្ដល់ជាអនុសាសន៍ណែនាំជាធាតុចូលទាំងផ្នែកទ្រឹស្ដី និងការអនុវត្ដលើកិច្ចការងារស្រាវជ្រាវបញ្ចប់កម្មសិក្សារបស់កម្មសិក្សាការីជំនាន់ទី១៧។

សមាគមសាលាត្រាជូ សូមជូនពរដល់កម្មសិក្សាការីទាំងអស់ អោយទទួលបានជោគជ័យគ្រប់ភារកិច្ច ជាពិសេស ក្នុងការបម្រើការងារវិស័យច្បាប់នៅកម្ពុជា។

👉 Channel Telegram ផ្លូវការរបស់សមាគមសាលាត្រាជូ សូមចុចនៅទីនេះ