ដំណើរជ្រើសរើសកម្មសិក្សាការីជំនាន់ទី១៨

ដំណើរជ្រើសរើសកម្មសិក្សាការីជំនាន់ទី១៨

ដោយ , 01-09-2021, 02:18 PM , ប្រភេទ : ព័ត៌មានថ្មី

សមាគមសាលាត្រាជូ មានកិត្ដិយសសូមជម្រាបជូនដល់និស្សិតផ្នែកច្បាប់ទាំងអស់អោយបានជ្រាបថា៖ យោងទៅតាមការសំណូមពររបស់និស្សិតផ្នែកច្បាប់ ព្រមទាំងចង់បើកឱកាសបន្ថែមទៀតផងដែរនោះ, សមាគមសាលាត្រាជូ បានសម្រេចបើកការជ្រើសរើសកម្មសិក្សាការីជំនាន់ទី១៨ បន្ថែមចំនួន ១សប្ដាហ៍ទៀត ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ខាងនេះ។

ដោយឡែក សម្រាប់បេក្ខជនដែលបានដាក់ពាក្យកម្មសិក្សាការីជំនាន់ទី១៨ នាពេលកន្លងមក, សមាគមសាលាត្រាជូ នឹងបន្ដរក្សាឈ្មោះរបស់បេក្ខជនទាំងអស់នៅដដែល ដោយរង់ចាំធ្វើការសម្ភាសន៍នាពេលក្រោយផងដែរ។

សូមបញ្ជាក់ផងដែរថា កម្មវិធីកម្មសិក្សាការីជំនាន់ទី១៨ គ្រោងនឹងចាប់ផ្ដើមពីខែមិថុនា ដល់សីហា ឆ្នាំ២០២១ ដែលអាចនឹងរៀបចំឡើងដោយការបណ្ដុះបណ្ដាលតាមរយៈប្រព័ន្ធអនឡាញ ក្នុងករណីនៃការរីករាលនៃជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជានៅមិនទាន់បិទបញ្ចប់។

👉 លក្ខខណ្ឌនៃការដាក់ពាក្យ និងកម្មវិធីលម្អិត នៅខាងក្រោម៖