អំពីសមាជិក

អំពីសមាជិក

ចំណាំ៖ ទំព័រនេះកំពុងត្រូវបានរៀបចំនៅឡើយ និងត្រូវមានការកែសម្រួលជាបន្ដទៀត ហើយយើងខ្ញុំសំុធ្វើការរក្សាសិទ្ធិក្នុងការកែប្រែរាល់គ្រប់ព័ត៌មានដែលមាននៅក្នុងទំព័រនេះ។

អំពីសមាជិកភាព

ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មានសិទ្ធិសុំចូលជាសមាជិករបស់សមាគមបាន។​ រាល់​សមាជិករបស់សមាគមទាំងអស់ត្រូវគោរព និងអនុវត្តទៅតាមច្បាប់នានា លិខិតបទដ្ឋានគតិយុត្តនានា​ នៃ​ព្រះរាជាណា​ចក្រកម្ពុជា ព្រមទាំងលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងរាល់សេចក្តីសម្រេចរបស់សមាគម។

អំពីសមាជិករបស់សមាគម

សមាជិករបស់សមាគមសាលាត្រាជូ រួមមាន៖

១-  សមាជិកស្ថាបនិក គឺជាអ្នកដែលបានផ្តួចផ្តើមបង្កើតសមាគមនេះឡើង

២-  សមាជិកកិត្តិយស គឺជាអ្នកដែលបានចូលរួមផ្តល់ជាគំនិតយោបល់ ជួយជ្រោមជ្រែងដល់សមាគមនេះដើម្បីបានបង្កើត និងដំណើរការដោយមិនគិតអំពីផលប្រយោជន៍ផ្ទាល់ខ្លួន

៣-  សមាជិកសកម្ម គឺជាអ្នកចូលរួមអនុវត្តក្នុងសកម្មភាពរបស់សមាគម ក្នុងនោះមានដូចជា ការពិភាក្សា​ផ្តល់នូវបទពិសោធន៍រាល់កិច្ចការ និងសំណូមពរផ្សេងៗ របស់សមាគម

៤-  សមាជិកគាំទ្រ គឺជាអ្នកដែលផ្តល់នូវប្រភពធនធាន មានដូចជា សម្ភារ ថវិកា និងស្មារតី នៃការគាំទ្រ​ឲ្យសមាគមមានដំណើរការស្របតាមគោលបំណងរបស់ខ្លួន។

អំពីសមាជិកស្ថាបនិក និងគណៈកម្មការប្រតិបត្តិ

សមាជិក សមាជិកាស្ថាបនិក និងគណៈកម្មការប្រតិបត្តិសាលាត្រាជូសុទ្ធសឹងតែជាអ្នកច្បាប់ដែលមានបទពិសោធន៍ច្រើនឆ្នាំ និងធ្លាប់បានទទួលការបណ្តុះបណ្តាលទាំងក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស​ មានជាអាទិ៍ ចក្រភពអង់​គ្លេស កាណាដា បារាំង អាឡឺម៉ង់​ កូរ៉េ ជប៉ុន និងវៀតណាម ។ល។ បច្ចុប្បន្ន ពួកគាត់មានមុខងារជា សារការី ចៅក្រមអសនៈ ចៅក្រមអយ្យការ មេធាវី សហការីអាជ្ញាសាលា ទីប្រឹក្សាច្បាប់ អ្នកស្រាវជ្រាវច្បាប់ គ្រូបង្រៀនផ្នែកច្បាប់ មន្ត្រីរាជការ ហើយដែលមានជំនាញជាច្រើនដូចជា នីតិកម្មសិទ្ធិបញ្ញា នីតិភូមិបាល នីតិនីតិវិធី នីតិរដ្ឋប្បវេណីទូទៅ នីតិព្រហ្មទណ្ឌ នីតិសារការី នីតិធុរកិច្ច រដ្ឋបាលសាធារណៈ នីតិព្រហ្មទណ្ឌអន្តរជាតិ នីតិសមុទ្រ នីតិអន្តរជាតិឯកជន នីតិធុរកិច្ចអន្តរជាតិ នីតិក្រុមហ៊ុន ព្រមទាំង នីតិការងារ និងសង្គមកិច្ចជាដើម។ សមាជិក សមាជិកាស្ថាបនិក និងគណៈកម្មការប្រតិបត្តិសាលាត្រាជូទាំងអស់មានរាយនាមដូចខាងក្រោម៖

លោក ទី ហ្សានិត