លោក សុខន តារាពី

លោក សុខន តារាពី

លោក សុខន តារាពី
សមាជិកស្ថាបនិក និងជាអនុប្រធានគណៈកម្មការប្រតិបត្តិសាលាត្រាជូ, ជំនួយការច្បាប់របស់សមាជិករដ្ឋសភា
ឯកទេសនីតិពាណិជ្ជកម្មអន្តរជាតិ, ទំនាក់ទំនងសេដ្ឋកិច្ចអាស៊ី អឺរ៉ុប

--------------- ៚---------------

 

ក្រោយពីបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកនីតិសាស្ត្រភាសាបារាំងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងឆ្នាំ២០១០ សុខន តារាពី បានទៅបន្តការសិក្សា ថ្នាក់អនុបណ្ឌិតគ្រប់គ្រងដែនដី និងសហគ្រាស ឯកទេស “ទំនាក់ទំនងសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប” របស់សាកលវិទ្យាល័យរ៉ែន ២ នៅសាលាជាន់ខ្ពស់ពាណិជ្ជកម្មក្រៅប្រទេស ទីក្រុងហាណូយ ប្រទេសវៀតណាម និងបន្ទាប់មកសិក្សាថ្នាក់អនុបណ្ឌិតច្បាប់ ឯកទេសនីតិពាណិជ្ជកម្មអន្តរជាតិ ពីសាកលវិទ្យាល័យវេស្មីនស្ទើរទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ បច្ចុប្បន្ន សុខន តារាពី ជាជំនួយការច្បាប់របស់សមាជិករដ្ឋសភា បំពេញភារកិច្ចនៅគណៈកម្មការការបរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន (គណៈកម្មការទី៥)។ ក្រៅពីឯកទេសរបស់ខ្លួន តារាពី ចាប់អារម្មណ៍លើនីតិសាធារណៈ ស្ថាប័ននយោបាយ ទំនាក់ទំនងអន្តរជាតិ និងសេដ្ឋកិច្ចនយោបាយ។