សមាគមសាលាត្រាជូ គឺជាសមាគមប្រមូលផ្តុំដោយអ្នកច្បាប់ជាតិ និងអន្តរជាតិ ក្នុងគោលបំណងរួមចំណែកក្នុងការអភិវឌ្ឍការសិក្សា និងការស្រាវជ្រាវផ្នែកនីតិសាស្រ្តនៅកម្ពុជា។ ស្របតាមគោលបំណងខាងលើ សមាគមយើងខ្ញុំ មានកិត្តិយសសូមជម្រាបជូនដំណឹងស្ដីពីការជ្រើសរើសនិស្សិតកម្មសិក្សា វគ្គថ្មី ជំនាន់ទី២៣ (ខែសីហា ដល់ តុលា ២០២៣ )ដើម្បីផ្ដល់ឱកាសដល់និស្សិតដែលមានការតាំងចិត្តខ្ពស់អាចទទួលបានបទពិសោធន៍ការងារក្នុងវិស័យច្បាប់។
១. លក្ខខណ្ឌដាក់ពាក្យ
ដើម្បីដាក់ពាក្យសុំបំពេញកម្មសិក្សានៅសមាគមសាលាត្រាជូ បេក្ខជនត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
២. រយៈពេល និងម៉ោងបំពេញកម្មសិក្សា
កម្មសិក្សាមានរយៈពេលយ៉ាងតិច ៣(បី)ខែ យ៉ាងតិចដោយស្ថិតនៅក្រោមការតាមដាន និងវាយតម្លៃពីសំណាក់អ្នកដឹកនាំកម្មសិក្សា។ កម្មសិក្សាអាចបន្តជាថ្មីឡើងវិញបាន ប្រសិនបើមានការស្នើសុំពីនិស្សិតកម្មសិក្សា និង ការយល់ព្រមពីសមាគម។ និស្សិតកម្មសិក្សាបំពេញកម្មសិក្សាពេញម៉ោងគឺ៥(ប្រាំ)ថ្ងៃក្នុងមួយសប្តាហ៍ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ពេលព្រឹកពីម៉ោង៨:០០ ដល់ម៉ោង១២:០០ និង/ឬ ពេលរសៀលពីម៉ោង១៣:០០ ដល់ម៉ោង ១៧:០០។
៣. កិច្ចការដែលត្រូវបំពេញ
៤. អត្ថប្រយោជន៍
៥. លក្ខខណ្ឌកម្មសិក្សា
សម្ភារៈ ព្រមទាំងបរិក្ខារដ្ឋបាលចាំបាច់ផ្សេងៗ ត្រូវបានផ្ដល់ជូនដើម្បីសម្រួលកិច្ចការស្រាវជ្រាវ ក៏ដូចជាការងាររដ្ឋបាលដទៃទៀត។ បេក្ខជនដែលត្រូវបានជ្រើសរើសឱ្យបំពេញកម្មសិក្សានៅសមាគមសាលាត្រាជូ នឹងមិនទទួលបានប្រាក់កម្រៃ ឬប្រាក់ឧបត្ថម្ភឡើយ។
៦. ឯកសារតម្រូវ
បេក្ខជនដែលមានបំណងដាក់ពាក្យសុំធ្វើកម្មសិក្សានៅសមាគមសាលាត្រាជូ ត្រូវបញ្ជូនមកឱ្យសមាគមសាលាត្រាជូតាមរយៈអ៊ីម៉េល៖ traju.rathabal@gmail.com ឬទៅកាន់អាសយដ្ឋានទីស្នាក់ការអគារ PPIU លេខ#៣៦ ជាន់ទី១១ ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ប្រទេសកម្ពុជា នូវឯកសារដូចខាងក្រោម៖
៧. កាលបរិច្ឆេទដាក់ពាក្យ និងឈប់ទទួលពាក្យ៖
បេក្ខជន អាចដាក់ពាក្យស្នើសុំធ្វើកម្មសិក្សា ចាប់ពី ថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ (បេក្ខជនត្រូវបានលើកទឹកចិត្តក្នុងការបញ្ចូនពាក្យស្នើសុំ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន)។
សូមមើល តារាងកម្មវិធីលម្អិត នៅខាងក្រោមនេះ (Full Programme) ៖
ចំណាំ៖ មានតែបេក្ខជនដែលជាប់វគ្គជម្រុះតាមរយៈការត្រួតពិនិត្យ និងសិក្សាឯកសារដោយសមាគមតែប៉ុណ្ណោះ ដែលត្រូវបានទាក់ទងដើម្បីធ្វើការសម្ភាស។
Last updated 22/06/2023
បច្ចុប្បន្នភាពចុងក្រោយ ថ្ងៃ ២២ ខែមិថុនា ឆ្នាំ២០២៣