បទពិចារណកថាស្ដីពី«យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងឆ្នាំ២០២០ ៖ នយោបាយយុត្ដិធម៌ចាស់ ប៉ះកំណែទម្រង់ថ្មី»

បទពិចារណកថាស្ដីពី«យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងឆ្នាំ២០២០ ៖ នយោបាយយុត្ដិធម៌ចាស់ ប៉ះកំណែទម្រង់ថ្មី»

ដោយ , 01-09-2021, 02:44 PM , ប្រភេទ : បទវិចារណកថា

សមាគមសាលាត្រាជូ មានកិត្ដិយសសូមនាំមកជូននូវអត្ថបទបទពិចារណកថាស្ដីពី«យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងឆ្នាំ២០២០ ៖ នយោបាយយុត្ដិធម៌ចាស់ ប៉ះកំណែទម្រង់ថ្មី» ដោយលោក ចក សម្បត្ដិ សមាជិកស្ថាបនិក និងជាអនុប្រធានសមាគមសាលាត្រាជូ។
___
អត្ថន័យសង្ខេប

មហាជនទូទៅប្រហែលជាកើតចិត្តចម្លែកនឹកប្លែកអារម្មណ៍នៅពេលឃើញមានយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តីជាន់ដំបូងនៅកម្ពុជា ដែលត្រូវបានប្រកាសអនុវត្តនៅ ខែឧសភា ឆ្នាំ២០២០ ដោយ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីថ្មីនៃក្រសួងយុត្តិធម៌ ក្រោមអភិក្រម ៤៖ លឿនរហ័ស ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ ក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងពិភពលោក ក៏ប៉ុន្តែអ្វីដែលគួរតែត្រូវនឹកចម្លែកចិត្តជាងនេះទៅទៀតគឺសម័យខ្មែរក្រហមប្រល័យពូជសាសន៍ (របបកម្ពុជាប្រជាធិបតេយ្យ) រវាងឆ្នាំ ១៩៧៥ ដល់ដើមឆ្នាំ ១៩៧៩ គឺមិនមានសោះឡើយសំណុំរឿងសូម្បីមួយនៅតុលាការ ហើយតុលាការ និងបុគ្គលិកតុលាការជំនាន់នោះក៏មិនមានសូម្បីតែមួយផងដែរ។
 

👉 ទាញយកអត្ថបទស្រាវជ្រាវជាPDF សូមចុចនៅទីនេះ