បណ្ណាល័យអេឡិចត្រូនិករបស់សាលាត្រាជូ ជាឃ្លាំងស្តុកឯកសារ ស្នាដៃស្រាវជ្រាវច្បាប់ និងវិស័យដែលពាក់ព័ន្ធ ដែលអាចមានដូចជា សៀវភៅច្បាប់ទូទៅ សៀវភៅច្បាប់បច្ចេកទេស ព្រមទាំងឯកសារស្រាវជ្រាវបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត និងបណ្ឌិត)។ ឯកសារស្រាវជ្រាវទាំងនេះ អាចមានជាខេមរភាសាផង និងជាភាសាបរទេសផង (បារាំង និងអង់គ្លេស)។ បណ្ណាល័យអេឡិចត្រូនិករបស់សាលាត្រាជូ នឹងចូលរួមជំរុញ និងលើកកម្ពស់ការសា្រវជ្រាវច្បាប់ និងវិស័យពាក់ព័ន្ធ អោយមានវិសាលភាពទូលំទូលាយថែមមួយកម្រិតទៀត។
១- និក្ខេបបទថ្នាក់បណ្ឌិត
អ្នកស្រាវជ្រាវដែលមានបំណងចែករំលែកស្នាដៃរបស់ខ្លួនតាមរយៈបណ្ណាល័យអេឡិចត្រូនិក អាចទំនាក់ទំនងក្រុមការងារសាលាត្រាជូ តាមរយៈអាសយដ្ឋាន traju.infos@gmail.com ។