[Open Access] ទាញយកជាPDF ដោយសេរី ក្នុងរយៈពេល១ សប្តាហ៍
#TrajuBulletin3 ព្រឹត្តិបត្រច្បាប់សាលាត្រាជូ លេខទី៣ មិថុនា ឆ្នាំ២០២២
អត្ថបទទី៣ ៖ ភតិសន្យាពិសេស៖ កម្មករ សិស្ស និស្សិត ដោយ សាស្រ្ដាចារ្យបណ្ឌិត ព្រុំ រិទ្ធី (PRUM Rithy)
ការបង្កើតឱ្យមានភតិសន្យាពិសេស បន្ថែមពីលើភតិសន្យាទូទៅដែលមានចែងនៅក្នុងក្រមរដ្ឋប្បវេណី គឺដើម្បី ធានាការពារសិទ្ធិ និងផលប្រយោជន៍របស់ភាគីទាំងសងខាងនៃកិច្ចសន្យាជួល ក្នុងការរស់នៅប្រកបដោយ សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ។ បើពិនិត្យក្នុងបទបញ្ញត្តិច្បាប់ស្តីពីភតិសន្យាពិសេសនេះ គេឃើញថា ភាគីទាំងសងខាង ទាំងភតិបតី និងភតិកៈ ទទួលបានអត្ថប្រយោជន៍បន្ថែមពីបទបញ្ញត្តិរួមដែល មានចែងក្នុងក្រមរដ្ឋប្បវេណី ដូចជា អំឡុងពេលអត្ថិភាពនៃការជួលដែលមានមិនតិចជាង២ឆ្នាំ រួមទាំង មូលហេតុផ្សេងៗនៃការរំលាយកិច្ចសន្យា។ អ្វីដែលពិសេសសម្រាប់កម្មករ សិស្ស និស្សិត គឺទទួលបានការការពារពិសេសពីច្បាប់មួយនេះ ដោយសារតែ អំឡុងពេលជួល ភតិបតីមិនអាចតម្លើងថ្លៃឈ្នួលបានឡើយ (មាត្រា៨ច្បាប់ស្តីពីភតិសន្យាពិសេស)។
👉 ទាញយកជា PDF: https://bit.ly/3CTYqIz
👉 សម្រាប់ការជាវសូមទំនាក់ទំនង https://t.me/trajupublication/40 ឬ តាមលេខទូរស័ព្ទ +855 97 846 9589