លោក ឃឹម ឧត្តម ជាអនុបណ្ឌិតផ្នែកនីតិធុរកិច្ចអន្តរជាតិនៃសាកលវិទ្យាល័យប៉ង់តេអុងអាសាស់ប៉ារីស ២ (Panthéon-Assas Paris 2) ប្រទេសបារាំង និងជាអនុបណ្ឌិតផ្នែកនីតិអន្តរជាតិ និងប្រៀបធៀប នៃសាកលវិទ្យាល័យលីយ៉ុង ២ (Lumiere Lyon 2) ប្រទេសបារាំង។ បច្ចុប្បន្ន លោក ឃឹម ឧត្តម ជាមន្រ្តីរាជការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បម្រើការងារនៅគណៈកម្មការមូលបត្រកម្ពុជា ដោយបំពេញតួនាទីជាប្រធានការិយាល័យស៊ើបអង្កេតនៃនាយកដ្ឋានកិច្ចការគតិយុត្ត។ តាមរយៈបទពិសោធន៍នៃការបម្រើការងារនៅក្នុងវិស័យមូលបត្ររយៈពេលជិត ៦ ឆ្នាំមកនេះ លោកបានចួលរួមកិច្ចប្រជុំ និងវគ្គបណ្តុះបណ្តាលថ្នាក់ជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងវិស័យមូលបត្រ ដូចជានៅប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ វៀតណាម ស្រីលង្កា និងចិន ជាដើម។ ចាប់តាំងពីឆ្នាំ ២០១២ រហូតមកដល់បច្ចុប្បន្ន លោក ឃឹម ឧត្តម ក៏ជាសាស្ត្រចារ្យផ្នែកនីតិសាស្ត្រនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចផងដែរ។