លោក ជិន ជ័យាបុត្រ សមាជិកស្ថាបនិកសមាគមសាលាត្រាជូ។ លោក ជិន ជ័យាបុត្រ សព្វថ្ងៃជាអនុប្រធានលេខាធិការដ្ឋាននៅធនាគារអភិវឌ្ឍន៍ជនបទ។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញបត្រនីតិសាស្ត្រមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចប្រទេសកម្ពុជា និងថ្នាក់បរិញ្ញបត្រនីតិប្រៀបធៀបនៃសាកលវិទ្យាល័យ Lumière Lyon 2 ប្រទេសបារាំង ព្រមទាំងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិភូមិបាល និងបេតិកភណ្ឌ មកពីសាកលវិទ្យាល័យ Jean Moulin Lyon 3 ប្រទេសបារាំង។ បទពិសោធន៍ការងារ គាត់ជាគ្រូបង្រៀនក្រៅម៉ោងផ្នែកនីតិសាស្ត្រ នៅសាកលវិទ្យាល័យបៀលប្រាយ សាខាបាត់ដំបង និងធ្លាប់បានបំពេញការងារជាមន្ត្រីនៅការិយាល័យដោះស្រាយវិវាទនៃនាយកដ្ឋានកិច្ចការគតិយុត្ត និងជាជំនួយការឯកឧត្តមអគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា។