កញ្ញា នូ ច័ន្ទសុគន្ធា
កញ្ញា នូ ច័ន្ទសុគន្ធា
សមាជិកគណៈកម្មាធិការប្រតិបត្តិសាលាត្រាជូ
--------------- ៚---------------

កញ្ញា នូ ច័ន្ទសុគន្ធា បានបញ្ចប់ថ្នាក់បរិញ្ញា​ប័ត្រជាន់ខ្ពស់ ផ្នែកនីតិភូមិបាល និងបេតិកភណ្ឌ មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យហ្សង់មូឡាំង លីយ៉ុង ៣ ប្រទេសបារាំង ឆ្នាំ ២០១៤ និងថ្នាក់បរិញ្ញាប័ត្រ ផ្នែកនីតិសាស្រ្ត ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យហ្សង់មូឡាំងលីយ៉ុង ២ ប្រទេសបារាំង ឆ្នាំ ២០១១ និងអតីតបេក្ខជនជ័យលាភី នៃកម្មវិធីប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រមជំនាន់ទី៦ របស់រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ កាលពីឆ្នាំ ២០១២។ គាត់ធ្លាប់ឆ្លងកាត់វគ្គបណ្ដុះបណ្ដាលខ្លីៗជាច្រើនទាក់ទងនឹងក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី​ ក្រមនីតិវិធីរដ្ឋប្បវេណី និង ច្បាប់ដោយឡែក ជាអាទិ៍។ រីឯបទពិសោធន៍ការងារ គឺគាត់ធ្លាប់ទៅទស្សនកិច្ចសាលាដំបូងខេត្តតៃនិញ នៃប្រទេសវៀតណាម នៅឆ្នាំ ២០១៥ ហើយគាត់ក៏ធ្លាប់កម្មសិក្សានៅសាលាដំបូងរាជធានីភ្នំពេញ សាលាដំបូងខេត្តព្រះសីហនុ ការិយាល័យ​ក្រុ​មមេធាវីកម្ពុជា ព្រមទាំងធ្លាប់ជាបុគ្គលិកស្ម័គ្រចិត្តនៅអង្គការលើគំរោងកំណែទម្រង់ដីធ្លី។