លោក ហាក់ សៀកលីម
លោក ហាក់ សៀកលីម 
ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មំុ 
--------------- ៚---------------

លោក ហាក់ សៀកលីម សព្វថ្ងៃជាព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញា​ប័ត្រផ្នែកនីតិសាស្ត្រ មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងថ្នាក់បរិញ្ញាប័ត្រ ផ្នែកភាសាអង់គ្លេស (ឯកទេសការបង្រៀន) មកសាកលវិទ្យា​ល័យ​បៀលប្រាយនៃប្រទេសកម្ពុជា ព្រមទាំងជាអតីតបេក្ខជនជ័យលាភីនៃកម្មវិធីអាហារូបករណ៍​របស់សាធារណរដ្ឋប្រជាមានិតចិន ថ្នាក់អនុបណ្ឌិតផ្នែកនីតិវិធីព្រហ្មទណ្ឌ និងអតីតបេក្ខជនជ័យលាភីនៃកម្មវិធីប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម ជំនាន់ទី៦ របស់រាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការកាលពីឆ្នាំ ២០១២។ គាត់ធ្លាប់មានបទពិសោធន៍ការងារជាច្រើនឆ្នាំ ដោយធ្លាប់បានបម្រើការងារជាជំនួយការ នៅការិយាល័យមេធាវីក្នុងស្រុកមួយឈ្មោះថា អេចប៊ីអេស និងធ្លាប់បម្រើការងារជាអគ្គលេខាធិការរងនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ លើសពីនេះទៅទៀត គាត់ធ្លាប់ឆ្លងកាត់វគ្គបណ្ដុះបណ្ដាលខ្លីៗជាច្រើនទាក់ទងនឹងនីតិវិធីចោទប្រកាន់ចំពោះបទល្មើសបេតិក​ភណ្ឌ នីតិវិធីប្រឆាំងនឹងការសំអាតប្រាក់ នីតិវិធីក្ស័យធន នីតិសិទ្ធិមនុស្សអន្តរជាតិ ជាអាទិ៍។