លោក ផុន វណ្ណា
លោក ផុន វណ្ណា
ចៅក្រមនៃសាលាដំបូងខេត្តត្បូងឃ្មុំ
--------------- ៚---------------

លោក ផុន វណ្ណា សព្វថ្ងៃជាចៅក្រមនៃសាលាដំបូងខេត្តត្បូងឃ្មុំ។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកនីតិសាស្ត្រមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ គាត់ជាអតីតជ័យលាភីនៃកម្មវិធីប្រលងប្រជែងសិស្សក្រឡាបញ្ជីជំនាន់ទី៣ ហើយទន្ទឹមនឹងនោះគាត់ក៏ជាបេក្ខជនជ័យលាភីនៃកម្មវិធីប្រលងប្រជែងសិស្សចៅក្រមជំនាន់ទី៦ នៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការផងដែរ។ គាត់ធ្លាប់បានត្រូវបានសាលាភូមិន្ទចៅក្រមនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការជ្រើសរើសឱ្យទៅចូលរួមក្នុងកម្មវិធី JENESYS 2.0 ASEAN នៅប្រទេសជប៉ុន ដើម្បីស្វែងយល់ពីប្រព័ន្ធច្បាប់ ការបណ្តុះបណ្តាលផ្នែកច្បាប់ វប្បធម៌ និងការរស់នៅរបស់ប្រជាជនជប៉ុន។ ក្រៅពីនេះលោក ផុន វណ្ណា ក៏ធ្លាប់បានបម្រើការងារជាជំនួយការមេធាវីនៅក្រុមមេធាវីក្នុងស្រុកមួយមានឈ្មោះថា លុច អែន អាសូស៊ីអេត។ លើសពីនេះទៅទៀត លោក ផុន វណ្ណា ក៏ធ្លាប់បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលខ្លីៗ ជាច្រើនដូចជា ៖ ការស៊ើបអង្កេត ការចោទប្រកាន់ និងការវិនិច្ឆ័យបទលើ្មសជួញដូរសម្បត្តិវប្បធម៌ នីតិសិទ្ធិមនុស្សអន្តរជាតិ កម្មសិទ្ធបញ្ញា នីតិវិធីប្រឆាំងនឹងការសំអាតប្រាក់ នីតិវិធីក្ស័យធន ជាអាទិ៍។