កញ្ញា សេង វិទូ​
កញ្ញា សេង វិទូ​
សមាជិកស្ថាបនិក និងសមាជិកគណៈកម្មាធិការប្រតិបត្តិសាលាត្រាជូ, នាយកប្រតិបត្តិនៅសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា
ឯកទេសនីតិអន្តរជាតិឯកជន
--------------- ៚---------------

កញ្ញា សេង វិទូ​ បច្ចុប្បន្នជា​នាយកប្រតិបត្តិនៅសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (International Business Chamber of Cambodia)។ ​ សព្វថ្ងៃកញ្ញាធ្វើការទាក់ទងវិនិយោគិនជាតិ និងអន្តរជាតិលើបញ្ហាដែលពួកគេជួបប្រទះនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចជាច្បាប់ពន្ធដារ និង​អភិបាលកិច្ច។ កញ្ញា​បានធ្វើការចងក្រងបញ្ហក្នុងវិស័យទាំងដប់ដែលវិស័យឯកជនបានលើកឡើងពិភាក្សាជាមួយរាជរដ្ឋាភិបាលក្រោមយន្តការ វេទិការរាជរដ្ឋាភិបាល និងវិស័យឯកជន។​ កញ្ញាក៏បានចូលរួមកិច្ចពិភាក្សាមួយចំនួនជាតំណាងវិស័យឯកជនក្នុងការ ផ្តល់យោបល់លើសេចក្តីព្រៀងច្បាប់ ឬបទបញ្ញត្តិរបស់រាជរដ្ឋាភិបាល។ កញ្ញបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកនីតិអន្តរជាតិឯកជនពីសកលវិទ្យាល័យ Transnational Law and Business University ទីក្រុង សេអ៊ូល សាធារណៈកូរ៉េ​ ដោយបានសរសេរនិក្ខេបទទាក់ទងនឹង​ កិច្ចសន្យាវិនិយោគអន្តរជាតិ។​ ក្នុងពេលសិក្សា​ កញ្ញាបានធ្វើទស្សនកិច្ចសិក្សានៅបណ្តាអង្គការអន្តរជាតិមួយចំនួននៅសហភាពអឺរ៉ុប រួមមាន ICJ, ICC, European Commission និង ITU។ កញ្ញាធ្លាប់បានទទួលអាហារូបករណ៍ចុះកម្មសិក្សានៅ UNIDROIT, ទីក្រុង រ៉ូម ប្រទេសអ៊ីតាលី ដែលបានធ្វើការស្រាវជ្រាវលើប្រធានបទ "Master Franchise Agreement and Principle of Information to be Disclosed"