លោក លាង រិទ្ធី សព្វថ្ងៃជាចៅក្រមនៃសាលាដំបូងខេត្តស្វាយរៀង និងជាគ្រូបង្រៀនផ្នែកព្រហ្មទណ្ឌនៅសាកលវិទ្យាល័យ។ គាត់ជាអតីតប្រធានការិយាល័យនីតិកម្មនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និងជាមន្រ្តីនៃលេខាធិការដ្ឋានគណ:កម្មការសុរិយោដីថ្នាក់ជាតិ។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកនីតិសាស្រ្ត ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (២០០៦) និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិភូមិបាល និងបេតិកភណ្ឌពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យហ្សង់ម៉ូឡាំងលីយ៉ុង៣ ប្រទេសបារាំង (២០១២) ព្រមទាំងជាបេក្ខជនជ័យលាភីការប្រឡងប្រជែងសិស្សមន្ត្រីក្រមការជំនាន់ទី២ នៃសាលាភូមិន្ទរដ្ឋបាល (២០០៤) និងសិស្សចៅក្រមជំនាន់ទី៦ នៃរាជបណ្ឌិតសភាវិជ្ជាជីវ:តុលាការ (២០១២)។ ចំពោះបទពិសោធន៍ការងារ គាត់ធ្លាប់ចូលរួមកិច្ចប្រជុំ និងសិក្ខាសាលាផ្សេងៗជាច្រើនពាក់ព័ន្ធវិស័យច្បាប់ និងអចលនទ្រព្យ ព្រមទាំងធ្លាប់បានចូលរួមដោយផ្ទាល់នូវការដោះស្រាយទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការ ជាមួយស្ថាប័នថ្នាក់ជាតិនានា។