លោក រស់ សុខណារុណ
លោក រស់ សុខណារុណ
សមាជិកស្ថាបនិកសាលាត្រាជូ និងទីប្រឹក្សាគណ:កម្មការប្រតិបត្តិសាលាត្រាជូ, មន្រ្តីរាជការនៅលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ឯកទេសនីតិឯកជនទូទៅ និងនីតិធានារ៉ាប់រង
--------------- ៚---------------

លោក រស់ សុខណារុណ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសបារាំង ដោយទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកស្រាវជ្រាវ ជំនាញនីតិឯកជនទូទៅ នៃសាកល​វិទ្យាល័យ​​​​លុយមីញែរលីយ៉ុង២ ក្នុងឆ្នាំ២០១២ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិជ្ជាជីវៈ ជំនាញនីតិធានារ៉ាប់រង នៃសាកលវិទ្យាល័យហ្សង់មូឡាំងលីយ៉ុង៣ក្នុងឆ្នាំ២០១៣។ ជាបទពិសោធន៍ការងារ លោក​ធ្លាប់បានបំពេញកម្មសិក្សានៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាក្នុងឆ្នាំ២០១០ និងក្រុមហ៊ុនធានារ៉ាប់រង Alptis Assurances នៅប្រទេសបារាំងក្នុងឆ្នាំ២០១៣​ ។ ទន្ទឹមនេះ លោកបានចូលរួមក្នុងកម្មវិធីនិងវគ្គបណ្តុះបណ្តាលមួយចំនួនជាអាទិ៍ទស្សនកិច្ចសិក្សាលើអាជីវកម្មអភិវឌ្ឍលំនៅឋាននៅប្រទេសថៃ សាកលវិទ្យាល័យរដូវក្តៅនៅប្រទេស អ៊ីតាលី។ ចាប់ពីឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន លោកជាមន្រ្តីរាជការបម្រើការងារនៅលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយទទួលបន្ទុកជាសារវន្ត ការផ្តល់មតិប្រឹក្សាច្បាប់លើការរៀបចំសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ជាសមិទ្ធផលសម្រេចបានក្នុងក្របខ័ណ្ឌនៃការបំពេញមុខងាររបស់ខ្លួន លោកបានចូលរួមជាអាទិ៍ក្នុងការរៀបចំច្បាប់ស្តីពីគណនេយ្យនិងសវនកម្មឆ្នាំ២០១៦, ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈគតិយុត្តនៃគ្រឹះស្ថានសាធារណៈរដ្ឋបាលឆ្នាំ២០១៥, ព្រមទាំងកម្រងសម្រង់​បទប្បញ្ញត្តិគតិយុត្ត​ពាក់ព័ន្ធ​វិស័យពន្ធដារឆ្នាំ២០១៤។