លោក ឆាយ សម្បត្តិ សព្វថ្ងៃជាបេក្ខបណ្ឌិតនៃនីតិសាធារណៈនៃសាកលវិទ្យាល័យនីសសូហ្វ្យាអង់ទីប៉ូលីប្រទេសបារាំង ។ ប្រធានបទនៃនិក្ខេបបទថ្នាក់បណ្ឌិតរបស់គាត់គឺ អភិបាលកិច្ចល្អ ទស្សនវិស័យនៃការអភិវឌ្ឍន៏ជានិរន្តន៏ភាពនៅកម្ពុជា។ គាត់បានបញ្ចប់ថ្នាក់អនុបណ្ឌិតជំនាញនីតិ និងហិរញ្ញវត្ថុនៃការអភិវឌ្ឍន៏នៃសាកលវិទ្យាល័យខាងលើ ដែលប្រធានបទនៃនិក្ខេបបទរបស់គាត់គឺ ឥទ្ធិពលនៃលិទ្ធិប្រជាធិបតេយ្យលើការអភិវឌ្ឍន៏។ នៅឆ្នាំ២០១៥ គាត់បានបំពេញវគ្គសិក្សារដូវក្តៅនៅបណ្ឌិត្យសភានៃទីក្រុងឡាអេប្រទេសហូឡង់។ ទាក់ទងនឹងបទពិសោធន៏ គាត់ធ្លាប់ធ្វើជាអ្នកប្រឹក្សាច្បាប់និងជំនួយការមេធាវីរយះពេល១ឆ្នាំ នៅអង្គភាពជនរងគ្រោះនៃសាលាក្តីខ្មែរក្រហម។ គាត់ក៏ធ្លាប់បានបំពេញការងារជាកម្មសិក្សាការីនៅគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាដែរ ។