លោកស្រី ដឺកូណាំង-ហង់ មុនីរ័ត្ន ជាសមាជិកស្ថាបនិកសាលាត្រាជូ និងជាសហការីនៅអាជ្ញាសាលារបស់ការិយាល័យលោក ឡូរ៉ង់ ផ្លង់តា (Étude d'huissier Laurent PLANTAZ) ប្រចាំស្រុកឆមបេរី ប្រទេសបារាំង។ ក្រៅពីការងារប្រចាំថ្ងៃ គាត់ក៏ជាអ្នកស័្មគ្រចិត្តធ្វើការនៅសមាគមសិទ្ធិមនុស្ស(La Ligue des droits de l'homme) ប្រចាំស្រុកខាងលើផងដែរ។ គាត់បានបញ្ចប់ថ្នាក់អនុបណ្ឌិតឆ្នាំទីមួយខាងផ្នែកនីតិពាណិជ្ជកម្ម និងនីតិកាតព្វកិច្ច។ គាត់ធ្លាប់មានបទពិសោធន៍ធ្វើការស្រាវជ្រាវឯកសារ និងចងក្រងច្បាប់នៅមជ្ឈមណ្ឌលស្រាវជ្រាវអនុវត្តច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ចប្រទេសកម្ពុជា។ គាត់ធ្លាប់ឆ្លងកាត់វគ្គសិក្ខាកាមនៅអាជ្ញាសាលាទីកន្លែងដែលបានរៀបរាប់ខាងលើមុននឹងគេទទួលយកធ្វើការពេញសិទ្ធិ។ លើសពីនេះ គាត់ធ្លាប់ចូលរួមវគ្គបណ្ដុះបណ្ដាលដើម្បីក្លាយជាជំនួយការផ្នែកច្បាប់ (Assistante Juridique) ដែលមានការចូលរួមពីសហប្រតិបត្តិការប្រចាំស្រុកឆមបេរី និងក្រុងទុយរ៉ាំង(Turin) ប្រទេសអ៊ីតាលី ។