លោក ស៊ុន ដានី បានបញ្ចប់សញ្ញាបត្របរិញ្ញាបត្រផ្នែកនីតិសាស្ត្រមកពីសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ប្រទេសកម្ពុជា និងសញ្ញាបត្របរិញ្ញាបត្រផ្នែកនីតិប្រៀបធៀបពីសាកលវិទ្យាល័យ Lumière Lyon II ប្រទេសបារាំង ព្រមទាំងបានទទួលសញ្ញាបត្រអនុបណ្ឌិតរង (Maîtrise) ផ្នែកនីតិជំនួញអន្តរជាតិពីសាកលវិទ្យាល័យ ប៉ង់តេអុងអាសាសប៉ារីស ២ ប្រទេសបារាំង និងសញ្ញាបត្រអនុបណ្ឌិតផ្នែកនីតិសហប្រតិបត្តិការសេដ្ឋកិច្ច និងនីតិធុរកិច្ចអន្តរជាតិ ពីសាកលវិទ្យាល័យ Capitole Toulouse 1 ប្រទេសបារាំង។ លោកធ្លាប់ជាជំនួយការប្រធានគម្រោងនៅអង្គការបង្ការរបួសអាសីុ និងជាជំនួយការមេធាវីនៅអង្គការស្ពានយុត្តិធម៌អន្តរជាតិផងដែរ។