កញ្ញា អំ វីណា បច្ចុប្នន្នជាមន្ត្រីរាជការបម្រើការងារនៅលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយទទួលបន្ទុកលើការងារផ្តល់មតិប្រឹក្សាច្បាប់លើការរៀបចំសេចក្តីព្រាង លិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសមាជិកផ្នែកសិក្សាស្រាវជ្រាវ និងវិភាគគោលនយោបាយអភិបាលកិច្ចនៃអគ្គលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។ គាត់បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកនីតិសាស្ត្រមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចប្រទេសកម្ពុជា និងថ្នាក់បរិញ្ញាបត្រផ្នែកនីតិប្រៀបធៀបនៃសាកលវិទ្យាល័យ Lumiere Lyon 2 ប្រទេសបារាំង ព្រមទាំងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិសហប្រតិបត្តិការសេដ្ឋកិច្ច និងធុរកិច្ចអន្តរជាតិ មកពីសាកលវិទ្យាល័យ Capitole Toulouse 1 ប្រទេសបារាំង។ កញ្ញាបានសរសេសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើប្រធានបទ “អភិក្រមប្រៀបធៀបរវាងប្រព័ន្ធច្បាប់នៃអង្គការពាណិជ្ជកម្មពិភពលោក និងប្រព័ន្ធច្បាប់នៃព្រះរាជាណាចក្រកម្ពុជាលើបទល្មើសក្នុងវិស័យកម្មសិទ្ធិបញ្ញា”។កញ្ញាធ្លាប់បានបំពេញកម្មសិក្សាការីជាជំនួយការផ្នែកច្បាប់ នៅផ្នែកគាំពារជនរងគ្រោះនៃអង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការខ្មែរក្រហម (សាលាក្តីខ្មែរក្រហម) នាឆ្នាំ២០១១ និងជាជំនួយការផ្នែកច្បាប់ក្នុងការិយាល័យមេធាវីរបស់លោក Ferdinand DJAMMEN NZEPA នៅទីក្រុងទូលូស ប្រទេសបារាំង នាឆ្នាំ២០១៣ ព្រមទាំងបានចូលរួមវគ្គបណ្តុះបណ្តាល និងកិច្ចប្រជុំថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ(អាស៊ាន) ក្នុងនាមជាមន្ត្រីជំនាញផ្នែកច្បាប់នៅប្រទេសថៃ ឡាវ និងវៀតណាម។