&nb"/> &nb"/>
កញ្ញា អឿន សំបូរ
កញ្ញា អឿន សំបូរ
សមាជិកស្ថាបនិកនៃសាលាត្រាជូ, ជំនួយការប្រធានគ​ម្រោងនៃសហប្រតិបត្តិការភាសាបារាំងផ្នែកនីតិសាស្រ្ត
ឯកទេសនីតិការងារ

--------------- ៚---------------

 

 

កញ្ញា អឿន សំបូរ បច្ចុប្បន្ននេះជាជំនួយការប្រធានគម្រោងនៃសហប្រតិបត្តិការភាសាបារាំងផ្នែកនីតិសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ កន្លងមក កញ្ញាធ្លាប់បានបម្រើការងារអស់រយៈពេល០២ឆ្នាំ ក្នុងតួនាទីជាជំនួយការមេធាវី នៅអង្គការមេធាវីគ្មានព្រំដែន-នៃប្រទេសបារាំង លើការងារការពារដើមបណ្តឹងរដ្ឋប្បវេណីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។កញ្ញា ជាសាស្រ្តាចារ្យច្បាប់នៅតាមសាកលវិទ្យាល័យនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប លើមុខវិជ្ជានីតិការងារ និងនីតិឯកជនអន្តរជាតិ។ កញ្ញា អឿន សំបូរ​ បានទទួលសញ្ញាបត្រចំនួនពីរគឺ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា និងពីសាកលវិទ្យាល័យលុយមីញ៉ែរលីយ៉ុង២ ប្រទេសបារាំងក្នុងឆ្នាំ២០១០។ កញ្ញាបានបញ្ចប់ថ្នាក់អនុបណ្ឌិតរបស់ខ្លួនកាលពីឆ្នាំ២០១២ លើមុខជំនាញនីតិធុរកិច្ចអន្តរជាតិ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងឆ្នាំ២០១៤ បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកនីតិការងារ នៅពីសាកលវិទ្យាល័យលុយមីញ៉ែរលីយ៉ុង២ ប្រទេសបារាំង។