<"/> <"/>
លោក ថង វង្សសុវិទ្យា
លោក ថង វង្សសុវិទ្យា
អ្នកស្រាវជ្រាវជាន់ខ្ពស់សាលាត្រាជូ
និស្សិតថ្នាក់បណ្ឌិតនីតិសាធារណៈឯកទេសនីតិរដ្ឋបាល (បារាំង)

---------------៚---------------

លោក ថង វង្សសុវិទ្យា ជានិស្សិតថ្នាក់បណ្ឌិតនីតិសាធារណៈឯកទេសនីតិរដ្ឋបាលនៃសាកលវិទ្យាល័យAix-Marseilleនៃប្រទេសបារាំង។ លោកធ្វើការស្រាវជ្រាវទៅ​លើការវិវត្តន៍នៃ ដែនសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជា។ វិទ្យាធ្លាប់​សិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ជំនាញនីតិសាធារណៈ និងសហភាពអឺរ៉ុប និង​ធ្លាប់​​បំពេញ​កម្មសិក្សា​នៅក្នុង​ក្រុម​ហ៊ុនមេធាវី​នៅប្រទេស​បារាំងដែលនៅ​ទីនោះ​ គេ​ទទួលបន្ទុកពិនិត្យ និងផ្តល់​យោ​បល់ដល់រដ្ឋបាលឃុំ​ដើម្បីទទួលបានមូល​និធិ​ពីគណៈកម្មការអឺរ៉ុបដើម្បីគាំទ្រគម្រោងអភិវឌ្ឍមូលដ្ឋាន។​ ក្រៅពី​ការ​​សិក្សា​ថ្នាក់​បណ្ឌិតវិទ្យាក៍ទទួល​បន្ទុកបង្រៀននៅតាមមហាវិទ្យាល័យនីតិសាស្ត្រមួយចំនួនទៅលើមុខវិជ្ជាដែលស្ថិតក្នុងក្របខ័ណ្ឌនៃឯកទេសរបស់ខ្លួន។ វិទ្យាបានស្រាវជ្រាវ និងសម្រេចបាននូវស្នាដៃសរសេរមួយចំនួនរួមមានរបាយ​ការណ៍​​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំទី១ ស្តីពីករណីសិក្សាស្តីពីការគិតគូ​ពីផលប៉ះពាល់ និងការចូលរួមរបស់រាស្ត្រប្រជាក្នុងការសាងសង់រចនាសម្ព័ន្ធ​មូល​ដ្ឋាននៃឃុំ Saint-Génis-Laval និងសារណាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំទី២ ក្រោម​ប្រធានបទទំនាក់ទំនងរវាងសមូហភាពដែនដី និងហិរញ្ញប្បទានអឺរ៉ុប។