សិទ្ធិរួចផុតពីអំពើទារុណកម្ម គឺជាសិទ្ធិចំបងមួយ ក៏ប៉ុន្តែ ខ្លឹមសារលម្អិត ឬសំណួរជាច្រើនពាក់ព័ន្ធជាមួយសិទ្ធិប្រភេទនេះមិនត្រូវបានដឹងឮជាទូទៅទេ។ ជាក់ស្តែងមានសំណួរជាច្រើន ត្រូវបានលើកឡើង ទី១. តើអ្វីទៅជាអំពើទារុណកម្ម? តើអំពើទារុណកម្មខុសគ្នានឹងអំពើអមនុស្សធម៌ដែរឬទេ? តើហេតុអ្វីការហាមឃាត់អំពើទារុណកម្មត្រូវតែដាច់ខាត ទោះបីជាក្នុងអំឡុងពេលគ្រោះអាសន្នសាធារណៈ ដូចជាសង្រ្គាម? អត្ថបទខ្លីនេះ មានគោលបំណងឆ្លើយសំណួរទាំងនេះ ហើយអះអាងថា ការបង្ការអំពើទារុណកម្ម គឺពិតជាប្រសើរជាងការព្យាបាល ដែលអាជ្ញាធរត្រូវចំណាយពេលវេលា និងធនធាន ក្នុងការនាំខ្លួនជនទទួលខុសត្រូវចំពោះអំពើទារុណកម្ម និងសងសំណងដល់ជនរង គ្រោះនៃអំពើទារុណកម្ម។
លោកអ្នកអាចទាញយកអត្ថបទនៅទីនេះ ។