p

បទ​សម្ភាសន៍៖ "លោក ​ចក សម្បត្តិ​៖ រឿងក្តី​​លែងលះ​​ជា​ច្រើន​​ស្មុគស្មាញ​​ព្រោះ​​ការ​មិន​​ចុះ​បញ្ជី​​អត្រានុកូលដ្ឋាន"​

ដោយ Sala Traju Admin, 25-08-2016, 09:37 AM , ប្រភេទ :

លោក ចក សម្បត្តិ សមាជិកស្ថាបនិកនៃក្រុមត្រាជូ ត្រូវបានអញ្ជើញជាភ្ញៀវ​ប្រចាំ​ប្រចាំថ្ងៃ​របស់​វិទ្យុបារាំងRFI​ខេមរៈភាសា នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៥។ ​លោកចក សម្បត្តិ ជាសិស្ស​ចៅក្រម​ជំនា​ន់ទី៦នៃ​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ។ សិស្ស​ចៅក្រម​រូបនេះ ទើបតែ​បានចេញ​ផ្សាយ​សៀវភៅ​ពីរ​ក្បាល​ដោយ​កត់សម្គាល់ថា បច្ចុប្បន្នករណី​លែងលះ​ប្តី​ប្រពន្ធ​បាន​កើនឡើង​ច្រើន ហើយ​ដំណើរការ​កាត់ក្តី​មាន​ភាពស្មុគស្មាញ​ដោយសារ​គូ​ស្វាមីភរិយា​ដែល​រៀបការ​រួច​មិនបាន​ចុះបញ្ជី​អត្រានុកូលដ្ឋាន។ ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ លោក​ ចក សម្បត្តិ​បាន​ពន្យល់​អំពី​សារសំខាន់​នៃ​ការចុះបញ្ជី​អត្រានុកូលដ្ឋាន​នៅក្រោយ​អាពាហ៍ពិពាហ៍។ ដោយ RFI ខេមរៈភាសា

សូមចុចស្ដាប់នៅទីនេះ...