សិទ្ធិលើកម្មសិទ្ធិគឺជា សិទ្ធិមូលដ្ឋានមួយរបស់បុគ្គលដែលក្នុងនោះមានសិទ្ធិប្រើប្រាស់ អាស្រ័យផល និងចាត់ចែងវត្ថុជាទ្រព្យរបស់ខ្លួនដោយសេរីក្នុងកម្រិតនៃច្បាប់។ រដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ មាត្រា៣១ កថាខណ្ឌទី២ ចែងថា « ព្រះ រាជាណាចក្រកម្ពុជាទទួលស្គាល់ និងគោរពសិទ្ធិមនុស្សដូចមានចែងក្នុង [...] សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិ មនុស្ស [...] ដែលបានទទួលស្គាល់នូវគោលការណ៍នៃកម្មសិទ្ធិឯកជន និងសមភាពរវាងបុគ្គលគ្រប់រូប »។ ដោយឡែក មាត្រា ៤៤ នៃរដ្ឋធម្មនុញ្ញកំណត់ថា « ជនណាក៏ដោយ ទោះជាបុគ្គលក្តីជាសមូហភាពក្តីមានសិទ្ធិជាម្ចាស់កម្មសិទ្ធិ។ មានតែរូបវន្តបុគ្គល ឬ នីតិបុគ្គលដែលមានសញ្ជាតិជាខ្មែរទេទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីធ្លី »។ ច្បាស់ជាងនេះទៅទៀត មាត្រា៨ នៃច្បាប់ភូមិបាលឆ្នាំ២០០១ បានកំណត់ថា « មានតែរូបវន្តបុគ្គល ឬ នីតិបុគ្គលដែលមានសញ្ជាតិជាខ្មែរទេទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីនៃព្រះរាជាណាចក្រកម្ពុជា » ។
សូមអានបន្តនៅទីនេះ...