អាគារសហកម្មសិទ្ធិ សំដៅដល់អាគារ ឬសំណង់ដែលមានកម្មសិទ្ធិករច្រើននាក់រស់នៅ អាគារសហកម្មសិទ្ធិមានចំណែកខ្លះជាកម្មសិទ្ធិផ្តាច់មុខ របស់សហកម្មសិទ្ធិករនីមួយៗហៅថា ចំណែកឯកជន និងមានចំណែកខ្លះជាលំហរួមសម្រាប់ការប្រើប្រាស់រួម របស់សហកម្មសិទ្ធិករទាំងអស់ហៅថាចំណែករួម។
‑ចំណែកឯកជន៖ សំដៅដល់ចំណែកនៃអាគារសហកម្មសិទ្ធិ ដែលស្ថិតក្រោមការកាន់កាប់ និងប្រើប្រាស់ជាឯកជនផ្តាច់មុខ។ ចំណែកឯកជននីមួយៗ ត្រូវចុះក្នុងសៀវភៅគោលបញ្ជីចំណែកឯកជននៃអាគារសហកម្មសិទ្ធិ។
‑ចំណែករួម៖ សំដៅដល់រាល់ចំណែកនៃអាគារសហកម្មសិទ្ធ ដែលត្រូវចាត់ទុកជាកម្មវត្ថុសម្រាប់ការប្រើប្រាស់ ឬប្រយោជន៍នៃសហកម្មសិទ្ធិករទាំងអស់មានជាអាទិ៍ ដី ទីធ្លា ជណ្តើរ ឧទ្យាន និងសួនច្បារ ផ្លូវ ច្រកចេញចូល ជញ្ជាំងអឌ្ឍសិទ្ធិ ទីកន្លែងនៃសេវាកម្មរួម។
សូមអានបន្តនៅទីនេះ...