ដោយ សមាជិកក្រុមត្រាជូ
បន្ទាប់ពីការទទួលបានស្ថេរភាពនយោបាយមួយកម្រិត និងស្របពេលដែល ប្រទេសកម្ពុជាបានចាប់ផ្តើមអនុវត្តនូវរបបទីផ្សារសេរីនៅឆ្នាំ១៩៩៣ កំណើនការងារបានកើនឡើងជាបណ្តើរៗ នៅក្នុងវិស័យធំៗទាំងបីគឺ វិស័យកសិកម្ម វិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម។ ដោយមានភាពចាំបាច់ក្នុងការគ្រប់គ្រងលើទំនាក់ទំនងវិជ្ជាជីវៈឱ្យបានល្អប្រសើរ ច្បាប់ស្តីពីការងារកម្ពុជាត្រូវបានអនុម័តឡើងនៅឆ្នាំ១៩៩៧ ដោយឈរលើគោលការណ៍ជាសាកលជាច្រើន។ ក្នុងនោះសេរីភាពក្នុងការបង្កើតអង្គការវិជ្ជាជីវៈត្រូវបានធានាផងដែរ។ យោងតាមមាត្រា ២៦៦ នៃច្បាប់ស្តីពីការងារ រាល់អង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត ត្រូវបានឱ្យឈ្មោះថា “សហជីពកម្មករនិយោជិត” ចំណែកអង្គការវិជ្ជាជីវៈរបស់និយោជក ត្រូវបានឱ្យឈ្មោះថា “សមាគមនិយោជក”។
សូមអានបន្តនៅទីនេះ...