p

ព័ត៌មាន៖ សាលាត្រាជូតាមរយៈរូបភាព

ដោយ Sala Traju Admin, 11-10-2016, 11:01 AM , ប្រភេទ : ព័ត៌មានថ្មី

និយមន័យនៃពាក្យ “ត្រាជូ”

យោងតាមវចនានុក្រមខ្មែរបោះពុម្ភផ្សាយដោយពុទ្ធសាសនបណ្ឌិត្យឆ្នាំ១៩៦៧ (ឬ វចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត) ពាក្យ “ត្រាជូ” ត្រូវបាននិយមន័យថាជា៖ “ឈ្មោះជញ្ជីងមួយប្រភេទមានសង្រែក ២ មានធរណីនៅកណ្ដាល : ជញ្ជីងត្រាជូ ។ កាព្យសាស្រ្តាកេរកាលថា : ដឹងហាបឲ្យដឹងតុល ភ្នែកឲ្យយល់ទៀងត្រាជូ គិតគ្រប់សព្វដោយផ្លូវ ក្ដីចន្លោះកុំបីមាន...” ។

ដើម្បីសម្រេចគោលដៅ និងបេសកកម្មរបស់ខ្លួន សមាគមសាលាត្រាជូពិតជាត្រូវការចូលរួមពីមិត្តអ្នកគាំទ្រ និងអ្នកស្រាវជ្រាវទាំងអស់គ្នា

ជំរុញការស្រាវជ្រាវផ្នែកច្បាប់ និងផ្នែកពាក់ព័ន្ធឲ្យមានលក្ខណៈវិទ្យាសាស្រ្តត្រឹមត្រូវ ជាវត្ថុបំណងមួយក្នុងចំណោមវត្ថុបំណងជាច្រើនទៀតរបស់សាលាត្រាជូ

យើងកំពុងតែខិតខំបង្កើតស្នាដៃថ្មីៗសម្រាប់អ្នកសិក្សាស្រាវជ្រាវ

យើងបានចេញផ្សាយ និងបោះពុម្ភស្នាដៃមួយចំនួន ដែលគេអាចរកអានបាននៅក្នុងវ៉ែបសាយសាលាត្រាជូ និងនៅតាមបណ្ណាគារមួយចំនួន

យើងមានបណ្ណាល័យផ្ទាល់ខ្លួនសម្រាប់សមាជិកផ្ទៃក្នុង ក្នុងការស្រាវជ្រាវនិងនិពន្ធស្នាដៃរបស់ខ្លួន

សាលាត្រាជូសូមអរគុណចំពោះការគាំទ្រពីសំណាក់មិត្តអ្នកអានទាំងអស់