p

កិច្ចសន្ទនាច្បាប់៖ វិស័យមូលបត្រនៅកម្ពុជា

ដោយ សុខន តារាពី, 31-08-2016, 10:01 AM , ប្រភេទ :

សមាគមសាលាត្រាជូមានកិត្តិយសនាំមកជូនទស្សនិកជននូវកម្មវិធីកិច្ចសន្ទនាច្បាប់ ដែលពិភាក្សាលើប្រធានបទ "វិស័យមូលបត្រនៅកម្ពុជា"។

វិគ្មិនដែលបកស្រាយប្រធានបទនេះ គឺ លោក ឃឹម ឧត្តម ដែលសព្វថ្ងៃជាជាមន្រ្តីរាជការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បម្រើការងារនៅ​គណៈកម្មការ​មូលបត្រ​កម្ពុជា ដោយបំពេញតួនាទីជាប្រធានការិយាល័យស៊ើបអង្កេតនៃនាយក​ដ្ឋានកិច្ចការគតិយុត្ត។ លោក បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកនីតិធុរកិច្ចអន្តរជាតិនៃសាកលវិទ្យាល័យប៉ង់តេអុងអាសាស់​ប៉ារីស ២ (Panthéon-Assas Paris 2) ប្រទេសបារាំង និងជាអនុបណ្ឌិតផ្នែកនីតិអន្តរជាតិ និងប្រៀប​ធៀប នៃសាកល​វិទ្យាល័យលីយ៉ុង ២ (Lumiere Lyon 2) ប្រទេសបារាំង។ សូមបញ្ចាក់ថា តាម​រយៈ​បទពិសោធន៍នៃការបម្រើការងារនៅក្នុងវិស័យមូលបត្ររយៈពេលជិត ៦ ឆ្នាំមកនេះ លោក​បានចួលរួម​កិច្ចប្រជុំ និងវគ្គបណ្តុះបណ្តាលថ្នាក់ជាតិ និងអន្តរជាតិ​ពាក់ព័ន្ធ​នឹង​វិស័យមូលបត្រ ដូចជានៅប្រទេសម៉ាឡេស៊ី ឥណ្ឌូណេ​ស៊ី ថៃវៀតណាម ស្រីលង្កា និងចិន ជាដើម។ ចាប់តាំងពីឆ្នាំ ២០១២ រហូតមកដល់បច្ចុប្បន្ន លោក ក៏ជាសាស្ត្រចារ្យផ្នែកនីតិសាស្ត្រនៅ​សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចផងដែរ។

លោកអ្នកអាចចូលទៅទស្សនាកិច្ចសន្ទនាច្បាប់នេះនៅក្នុងគណនីYoutubeផ្លូវការនៃសាលាត្រាជូតាមរយៈតំណរខាងក្រោមនេះ។