សមាគមសាលាត្រាជូ មានសេចក្តីសោមនស្សរីករាយចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកសាស្ត្រាចារ្យ បណ្ឌិត មាស បូរ៉ា មន្រ្តីច្បាប់នៃការិយាល័យសហចៅក្រមស៊ើបអង្កេតនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (សាលាក្ដីខ្មែរក្រហម) និងមេធាវីនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញមកធ្វើបទឧទ្ទេសនាមលើប្រធានបទស្ដីពី វីធីសាស្ត្របកស្រាយច្បាប់តាមរយៈបទពិសោធន៍អន្តរជាតិនៅក្នុងក្របខណ្ឌនៃវគ្គសិក្សាវីធីសាស្ត្រតគតិយុត្តលើកទី៤ ដែលត្រូវបានរៀបចំដោយសាលាត្រាជូ។
សាលាត្រាជូសូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះការផ្ដល់កិត្តិយសនេះ និងការលះបង់ពេលវេលាដ៏មានតម្លៃនៃលោកសាស្ត្រចារ្យ ក្នុងការចែករំលែកចំនេះដឹង ក៏ដូចជាបទពិសោធន៍យ៉ាងល្អៗដល់សិស្សនិស្សិត។
លោកអ្នកអាចទាញយកបទបង្ហាញដោយចុចនៅទីនេះ