បច្ចុប្បន្ននេះវេជ្ជសាស្រ្ដមានភាពជឿនលឿន រហូតដល់មានការជួយសង្គ្រោះជីវិតអ្នកជំងឺតាមរយៈការយកសរីរាង្គពីមនុស្សម្នាក់ទៅផ្សាំក្នុងខ្លួនរបស់អ្នកជំងឺ ដែលមានសរីរាង្គខូចមិនដំណើរការ។ ប៉ុន្តែមានបុគ្គលទុច្ចរិតមួយចំនួនបានឆ្លៀតឱកាសយកសកម្មភាពនេះ ធ្វើជាអាជីវកម្មដើម្បីផលប្រយោជន៏ផ្ទាល់ខ្លួន។ យោង តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) នៅឆ្នាំ២០១៤ បានឲ្យដឹងថាយ៉ាងហោចណាស់សរីរាង្គមនុស្សចំនួន ១០ ភាគរយ នៅទូទាំងពិភពលោកត្រូវបានជួញដូរក្នុងមួយឆ្នាំៗ ហើយពួកឈ្មួញ កណ្តាល អាចរកប្រាក់បានចំនួន១ម៉ឺនដុល្លារអាមេរិកសម្រាប់ក្រលៀនមួយ។ អត្ថបទជំនួយស្មារតីខ្លីមួយនេះ នឹងធ្វើការសង្ខេបច្បាប់នៃប្រទេសកម្ពុជាស្ដីពីការគ្រប់គ្រងលើការបរិច្ចាគ ការផ្សាំកោសិកា ជាលិកា និង សរីរាង្គមនុស្ស ដែលទើបតែត្រូវបានប្រកាសឲ្យប្រើដោយព្រះមហាក្សត្រ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ ២០១៦។ ជាមួយចេតនាបង្ហាញពីខ្លឹមសារសំខាន់ៗមួយចំនួនសម្រាប់មិត្តអ្នកសិក្សាពិចារណា និងដើម្បីងាយស្រួល យល់នៅពេលអានអត្ថបទច្បាប់ទាំងស្រុង យើងព្យាយាមបញ្ចូលការប្រៀបធៀបជាមួយនឹងច្បាប់បារាំងស្ដីពី បទដ្ឋានដូចគ្នានេះដែរ។
លោកអ្នកអាចទាញយកច្បាប់ស្ដីពីការគ្រប់គ្រងលើការបរិច្ចាគ ការផ្សាំកោសិកា ជាលិកា និងសរីរាង្គមនុស្ស ជាPDF នៅទីនេះ