អត្ថបទ៖ ខ្លឹមសារសង្ខេបសេចក្តីសម្រេចរបស់អង្គជំនុំជម្រះតុលាការកំពូលនៃ អ.វ.ត.ក.ស្តីពីការជំទាស់ នឹងតារាងឯកសារបានមកពីអំពើទារុណកម្ម

អត្ថបទ៖ ខ្លឹមសារសង្ខេបសេចក្តីសម្រេចរបស់អង្គជំនុំជម្រះតុលាការកំពូលនៃ អ.វ.ត.ក.ស្តីពីការជំទាស់ នឹងតារាងឯកសារបានមកពីអំពើទារុណកម្ម

ដោយ មាស បូរ៉ា, 09-12-2016, 12:02 PM , ប្រភេទ : អត្ថបទថ្មី,មាស បូរ៉ា

មនុស្សទូទៅបានដឹងអំពី អំពើទារុណកម្ម នៅក្នុងពេលទាញយកចម្លើយសារភាព ដែលបាន​ប្រព្រឹត្ត​នៅក្នុង​គុកទួលស្លែង​ចន្លោះឆ្នាំ ១៩៧៥ ដល់ ១៩៧៩។ ចម្លើយសារភាព ជាប្រភេទនៃភស្តុតាង​ជាលាយលក្ខណ៍​អក្សរ ដែលអាច​ប្រើ​ប្រឆាំងនឹងបុគ្គលណាមួយ ឬ ប្រើជាប្រយោជន៍ គាំទ្រការចោទ​ប្រកាន់​​របស់ភាគីណាមួយក្នុងរឿងក្តី ហើយតុលាការអាចយកមកពិចារណាបាន។ ការពិត ភស្តុតាង​របៀប​នេះ ពាក់ព័ន្ធផ្ទាល់នឹង​សំណុំរឿង​លេខ ០១ ដែលមានលោក ឌុច ជាជនសង្ស័យ (ឥឡូវជា​ទណ្ឌិត)។ ក៏ប៉ុន្តែ បញ្ហាផ្លូវច្បាប់ ដែលចោទ​ឡើង​ពាក់ព័ន្ធ​នឹងចម្លើយសារភាព ត្រូវបានលើក​ឡើងដោយ​មេធាវី របស់លោកស្រី អៀង ធីរិទ្ធ ដែលជា​ជនត្រូវចោទម្នាក់​នៃសំណុំរឿងលេខ ០២ (ឥឡូវគាត់បាន​ស្លាប់ហើយ)។ មេធាវី បារម្ភថា ប្រសិន​បើ​ចម្លើយ​សារភាព អាចត្រូវ​បានយកមកប្រើដោយតុលាការ ព័ត៌​មានទាញពីចម្លើយទាំងនោះ អាចបង្កើត​ព័ត៌មានបង្ហាញពីតួនាទី រចនាសម្ព័ន្ធ របស់លោកស្រី អៀង ធីរិទ្ធ ដែលនាំឲ្យមានការទទួលខុស​ត្រូវ​ព្រហ្មទណ្ឌ​​ចំពោះបទល្មើសដែលត្រូវបានចោទ។

សូមអានបន្តនៅទីនេះ

Instagram