ដោយសង្កេតឃើញមានការកើនឡើងនៃចំនួនអ្នកញៀនគ្រឿងញៀន ស្មើនឹង ២៩.៣៦% បើធៀបនឹងឆ្នាំមុនៗ រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ បានដាក់ចេញនូវផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧)។ ឯកសារផែនការដែលមានកម្រាស់ ៦ ទំព័រនេះ មានគោលបំណងប្រយុទ្ធប្រឆាំងនឹងការផលិត ការចរាចរ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅទួទាំងពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជា ក្នុងទិសដៅ និងចក្ខុវិស័យធ្វើយ៉ាងណាដើម្បីធានាឲ្យបានថាកម្ពុជាជាប្រទេសគ្មានគ្រឿងញៀន ក្រោមទស្សនវិស័យ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»។ ទាញចេញពីឯកសារគោលនយោបាយនេះ សំណួរដែលចោទឡើង គឺតើអ្វីជាយន្តការច្បាប់ស្ដីពីចំណាត់ការបទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ចម្លើយមាននៅក្នុង អត្ថបទដែលជា ស្នាដៃនិពន្ធនៃ កញ្ញា អ៊ី ម៉ាណូកា សមាជិកស្ថាបនិកសាលាត្រាជូ។
ទាញយកអត្ថបទជា PDF នៅទីនេះ
ទាញយក ផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ PDF នៅទីនេះ