សេចក្តីជូនដំណឹងអំពីការចូលជាសមាជិកនៃសាលាត្រាជូ

សេចក្តីជូនដំណឹងអំពីការចូលជាសមាជិកនៃសាលាត្រាជូ

ដោយ Sala Traju Admin, 15-01-2017, 01:39 PM , ប្រភេទ : ព័ត៌មានថ្មី

សមាគមសាលាត្រាជូ មានកិត្តិយសសូមគោរពជម្រាបជូនសាធារណៈជន ជាពិសេសសិស្ស និស្សិត បញ្ញវន្ត ក៏ដូចជាអ្នកប្រកបរបរវិជ្ជាជីវៈច្បាប់ និងអ្នកជំនាញពាក់ព័ន្ធទាំងអស់ មេត្តាជ្រាបថាសមាគម បានរៀបចំពាក្យស្នើសុំចូលជាសមាជិកថ្មី ក្នុងគោលបំណងកៀរគរ និងប្រមូលផ្តុំ បង្កើតជាបណ្តាញទំនាក់ទំនងដ៏រឹងមាំមួយ ​(Alumni or Network) ដើម្បីជំរុញការចូលរួមលើកស្ទួយវិស័យនីតិសាស្ត្រនៅកម្ពុជាឱ្យកាន់តែមានការរីកចម្រើនជាលំដាប់។

ការចូលជាសមាជិកនៃសមាគមសាលាត្រាជូ នឹងទទួលបាននូវអត្ថប្រយោជន៍ ដូចជា មានឱកាសចូលរួម បទបង្ហាញ សិក្ខាសិលា វគ្គបណ្តុះបណ្តាលនានា ព្រមទាំង ទទួលបាន នូវអត្ថបទច្បាប់ផ្សេងៗ របស់សមាគម។

សូមចូលរួមទាំងអស់គ្នា ដើម្បីវិស័យច្បាប់នៅកម្ពុជា!!!

សូមទាញយកពាក្យស្មើសុំជា PFD នៅទីនេះ

សម្រាប់ព័ត៌មានលម្អិតសូមទាក់ទង កញ្ញា ពិច ចរិយា តាមរយៈលេខទូរស័ព្ទ ០២៣ ៥៤១៥៨៨៨ ឬតាមរយៈ អាសយដ្ឋានសាលាត្រាជូ ផ្ទះលេខ ៣១C ផ្លូវលេខ ២២២ សង្កាត់ បឹងរាំង ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ឬតាមរយៈអាសយដ្ឋានអ៊ីម៉ែល៖ traju.infos@gmail.com