ផ្លូវថ្នល់ដែលមានទ្រូងផ្លូវ ចំណីផ្លូវ និងចិញ្ចើមផ្លូវ គឺជាទីសាធារណៈបម្រើផលប្រយោជន៍ដល់មហាជន ទូទៅ និងយានយន្តគ្រប់ប្រភេទផងដែរ។ ផ្លូវថ្នល់ត្រូវបានគេប្រសិទ្ធនាមថា ជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ ដោយសារថាផ្លូវថ្នល់ទទួលតែអ្វីដែលមានចលនារស់រវើក និងមិននៅស្ងៀមមួយកន្លែង។
ក៏ប៉ុន្តែក្នុងទិដ្ឋភាពច្បាប់ឯណោះវិញ ផ្លូវថ្នល់ គឺតំណាងឲ្យសិទ្ធិធ្វើដំណើរទៅមកដោយសេរី ដែលធានាឲ្យសិទ្ធិនយោបាយ សិទ្ធិសង្គមកិច្ច សិទ្ធិពលរដ្ឋ សិទ្ធិសេដ្ឋកិច្ច និងសិទ្ធិវប្បធម៌ មានលំហូរទៅមកដោយសេរី។ លំហូរមនុស្ស ទំនិញ សេវាកម្ម នៅលើផ្លូវថ្នល់ត្រូវបានការពារដោយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឆ្នាំ២០១៥ និងបទប្បញ្ញត្តិពាក់ព័ន្ធដទៃទៀត។ នេះបានសេចក្តីថា សេរីភាពនៃលំហូរទាំងនេះ មិនមានន័យថាមិនស្ថិតនៅក្នុងដែនកំណត់នៃច្បាប់នោះទេ។
សូមទាញយកជា PDF ចុចនៅទីនេះ
ស្វែងរកបទវិចារណកថាមុនៗ ចុចនៅទីនេះ