ព្រះរាជាណាចក្រកម្ពុជា អនុវត្តរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ដែលប្រជាពលរដ្ឋ ជាម្ចាស់អំណាច និងប្រើអំណាចរបស់ខ្លួន តាមរយៈស្ថាប័នជាតិកំពូល ដែលរួមមាន រដ្ឋសភា ព្រឹទ្ធសភា និងរាជរដ្ឋាភិបាល ដែលស្ថាប័នទាំងនេះ ប្រសូតចេញពីការបោះឆ្នោតជាសកល និង អសកល។
តើអ្នកតំណាងប្រជាពលរដ្ឋ ដែលរួមមាន តំណាងរាស្ត្រ សមាជិកព្រឹទ្ធសភា ប្រធានក្រុមប្រឹក្សានិងសមាជិកនៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដែលរួមមានរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ និងសង្កាត់ ត្រូវបានជ្រើសរើសយ៉ាងដូចម្ដេច?
ក្នុងន័យនេះ សាលាត្រាជូ សូមនាំមកជូនសាធារណជន នូវអត្ថបទ “ការបែងចែកអាសនៈក្នុងប្រព័ន្ធបោះឆ្នោតកម្ពុជា”។ ក្នុងអត្ថបទនេះ លោក អ្នក នឹងបានយល់ដឹងអំពីវិធាននៃការកំណត់អាសនៈ ការបែងចែកអាសនៈជូនគណបក្សនយោបាយ ការកំណត់អង្គបោះឆ្នោត និងការកំណត់មណ្ឌលបោះឆ្នោត ជាដើម។ ក្នុងស្មារតីនេះ អត្ថបទនេះ មានគោលបំណង បង្ហាញជាបឋម ជូន សាធារណជន នូវប្រព័ន្ធ រូបមន្ត និងមូលដ្ឋាននៃការកំណត់និងការបែងចែកអាសនៈ ផ្អែកលើលទ្ធផលបោះឆ្នោត ដោយមិនបរិយាយនិងពន្យល់លម្អិតស៊ីជម្រៅលើយន្តការនៃការបោះឆ្នោតទាំងមូលនោះទេ។
៚ ទាញយកជា PDF ចុចនៅទីនេះ
៚ ស្វែងរកអត្ថបទផ្សាយដទៃទៀត ចុចនៅទីនេះ
៚ ចុះឈ្មោះដើម្បីទទួលបានពត៌មាន ចុចនៅទីនេះ